ប្រធានសហព័ន្ធគុនខ្មែរ បង្ហើបពីទីកន្លែងដែលគ្រោងបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនដំបូងគេបង្អស់
- 2017-12-25 03:32:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធគុនខ្មែរ បង្ហើបពីទីកន្លែងដែលគ្រោងបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនដំបូងគេបង្អស់
ចន្លោះមិនឃើញ
សហព័ន្ធប្រដាល់គុនខ្មែរ គ្រោងនឹងបង្កើតឲ្យមានមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយមុនគេនៅខេត្តបន្ទាយមានជ័យ នៅពេលខាងមុខដើម្បីផ្ដល់ភាពងាយស្រួលដល់កីឡាករ កីឡាការិនីក្នុងខេត្តនោះ ឬខេត្តបាត់ដំបងអាចទៅហាត់បាន។
ប្រធានសហព័ន្ធរូបនេះបន្ថែមទៀតថា ក្នុងចំណោមខេត្តដែលជាប់ៗគ្នាក្នុងតំបន់នោះ ត្រូវតែធ្វើក្នុងខេត្តបន្ទាយមានជ័យមួយមុនគេ ដើម្បីងាយស្រួលសម្រាប់យុវជនថ្នាលធ្វើការហ្វឹកហាត់ ដូចជាខេត្តបាត់ដំបងក៏អាចមកចូលរួមហ្វឹកហាត់នៅទីនោះបានដែរ ទម្រាំដល់ពេលបង្កើតបន្ថែមនៅក្នុងខេត្តផ្សេងៗទៀត។
ការលើកឡើងរបស់ប្រធានសហព័ន្ធគុនខ្មែរលោក តែម ម៉ឺន ខាងលើនេះ ធ្វើឡើងក្នុងពិធីមហាសន្និបាតបូកសរុបការងារឆ្នាំចាស់ ការដាក់ទិសដៅសម្រាប់ឆ្នាំ២០១៨ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិជំនួសអ្នកចាស់ដែលបាត់បង់ជីវិត កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ នៅឯពហុកីឡដ្ឋានជាតិ៕