Soltilo Angkor ចុះកុងត្រាយកកីឡាករ លី អារីហ្វីន
- 2017-12-26 01:28:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Soltilo Angkor ចុះកុងត្រាយកកីឡាករ លី អារីហ្វីន
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ Soltilo Angkor FC របស់កីឡាករបាល់ទាត់ជប៉ុន Keisuke Honda បានចុះកិច្ចសន្យាជាមួយកីឡាករ លី អារីហ្វីន ដែលជាអតីតកីឡាកររបស់ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ។
លី អារីហ្វីន វ័យ ២៤ឆ្នាំ លេងក្នុងតួនាទីជាខ្សែការពារ និងជាកូនកាត់ខ្មែរ-ឥស្លាម។ រូបគេនឹងដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ក្រុមដែលទើបតែឡើងមកពីលីគលំដាប់ទីពីរកម្ពុជានេះ។
ការចុះកុងត្រាយកខ្សែការពារដដែល ជាការពង្រឹងប្រព័ន្ធការពារសម្រាប់ការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា រដូវកាល ២០១៨ ដែលចាប់ផ្ដើមនាពេលខាងមុខ៕