ស្ដេច​ប្រដាល់​ហ្វីលីពីន ប៉ាក់គីអៅ ត្រូវ​បាន​តែងតាំង​ជា "ឯកអគ្គរដ្ឋទូត​សកល​ក្រុង​សេអ៊ូល"

  • 2017-12-26 07:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ប្រដាល់​ដ៏​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​ហ្វីលីពីន លោក ប៉ាក់គីអៅ នឹង​ទទួល​បាន​ងារ​ជា​ឯកអគ្គរដ្ឋទូត​សកល​ក្រុង​សេអ៊ូល។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី​២៦ ធ្នូ ២០១៧។

ប៉ាក់គីអៅ ទទួល​បាន​ងារ​ថ្មី​នេះ ក៏​ដោយសារ​តែ​លោក​ធ្លាប់​បាន​ចូលរួម​ក្នុង​តួនាទី​ជា​អ្នក​បង្កើន​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ហ្វីលីពីន និង​កូរ៉េ​ខាង​ត្បូង។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Yonhap បាន​ឲ្យ​ដឹង​ថា ប៉ាក់គីអៅ នឹង​ទៅ​ជួប​លោក Park Won-soon ដែល​ជា​ចៅហ្វាយ​ក្រុង​សេអ៊ូល ដើម្បី​ប្រកាស​ប្រគល់​ងារ​ជា​ផ្លូវការ នា​ពេល​ឆាប់ៗ​ខាង​មុខ (កាល​បរិច្ឆេទ​មិន​ទាន់​បញ្ជាក់)។

សេអ៊ូល បាន​តែងតាំង​បុគ្គល​បរទេស​ល្បីៗ​ជា​ច្រើន ឲ្យ​ធ្វើ​ជា​ឯក​អគ្គរដ្ឋទូត​សកល​របស់​ខ្លួន ដែល​ជា​ផ្នែក​មួយ​​នៃ​កិច្ច​ប្រឹងប្រែង​បង្កើន​ទំនាក់ទំនង​ទ្វេ​ភាគី ជាមួយ​ទីក្រុង​សំខាន់ៗ​លើ​ពិភពលោក។ តួ​យ៉ាង កាល​ពី​ខែ​មិថុនា​កន្លង លោក Valery Gergiev អ្នក​រៀបចំ និង​ដឹកនាំ​ល្ខោន​អូប៉េរ៉ា​ដ៏​ល្បី នៅ​ក្នុង​ប្រទេស​រុស្ស៊ី ត្រូវ​បាន​តែងតាំង​ឲ្យ​ក្លាយ​ជា​ឯក​អគ្គរដ្ឋទូត​សកល​​របស់​ក្រុង​សេអ៊ូល៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;