ស៊ូ យ៉ាទី អាច​ជួយ​បឹង​កេត​ដណ្ដើម​ពាន​រង្វាន់​លីគ​កំពូល​បាន នៅ​ចុង​សប្ដាហ៍​នេះ

  • 2017-12-26 08:26:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកចាំទី ស៊ូ យ៉ាទី នឹង​អាច​ចូល​លេង​ឲ្យ​ក្លឹប​បឹងកេត ​ទល់​នឹង​ក្លឹប​ក្រសួង​ការពារ​ជាតិ ​ក្នុង​វគ្គ​ជម្រុះ​ផ្តាច់ព្រ័ត្រ​លីគ​កំពូល​កម្ពុជា ដែល​គ្រោង​ធ្វើឡើង​នា​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​ធ្នូ ​ឆ្នាំ២០១៧ខាងមុខ​នេះ។

ស៊ូ យ៉ាទី បាន​រងរបួស​ត្រង់​ចង្កេះ ដោយសារ​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ​របស់​ក្លឹប Sanna Khanh Hoa BVN កាលពី​ជើង​ទី​ពីរ វគ្គ​ជម្រុះ​ពាន​រង្វាន់ 2017 Toyota Mekong Club Champion នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​សប្ដាហ៍​កន្លង​ទៅ។ រូបគេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយសារ​អាការៈ​របួស ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​។

យ៉ាងណាមិញ លោក ហៅ សុជាតិ គ្រូ​បង្វឹក​បឹងកេត បាន​អះអាង​ថា ស៊ូ យ៉ាទី អាច​ត្រឡប់​មកជួយ​ក្រុម​វិញ មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ លីគ​កំពូល នា​ចុង​សប្ដាហ៍​នេះ។ លោក​បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន TheMorning ថា៖ «យ៉ាទី អាច​លេង​បាន»។ ប៉ុន្តែ រូបគេ​មិន​អាច​បង្ហាញ​ខ្លួន​ក្នុង​ជំនួប​ដណ្ដើម​យក​លេខ​៣ ពាន​រង្វាន់ Hun Sen Cup ទល់​នឹង​ក្លឹប​អគ្គិសនី​កម្ពុជា នា​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ឡើយ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;