អ្នកប្រដាល់កម្ពុជា ធឿន ធារ៉ា ក្លាយជាគូឯកក្នុងកម្មវិធីប្រដាល់ដ៏ល្បីរបស់ថៃ
- 2017-12-26 14:36:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់កម្ពុជា ធឿន ធារ៉ា ក្លាយជាគូឯកក្នុងកម្មវិធីប្រដាល់ដ៏ល្បីរបស់ថៃ
ចន្លោះមិនឃើញ
កីឡាករប្រដាល់វ័យក្មេង ធឿន ធារ៉ា នឹងឡើងប្រកួតក្នុងសង្វៀន Max Muoy Thai នៅប៉ាតាយ៉ា ខេត្តឈុនបូរីប្រទេសថៃ នាថ្ងៃ៣១ ខែធ្នូខាងមុខនេះ ក្នុងនាមជាគូឯក ដោយប៉ះកីឡាករម្ចាស់ផ្ទះ Numkabuan Kiatnavy។ នេះបើយោងតាមការប្រកាសនៅលើទំព័រផ្លូវការនៃកម្មវិធីប្រកួតប្រដាល់ដ៏ល្បីរបស់ថៃមួយនេះ។
ការប្រែខ្លួនពីអ្នកប្រដាល់ដែលគ្មានអ្នកស្គាល់ រហូតក្លាយជាគូឯកនៅក្រៅប្រទេសបែបនេះ មិនមែនជារឿងចៃដន្យនោះទេ តែដោយសារលទ្ធផលនៃការប្រកួតកន្លងមករបស់អ្នកប្រដាល់មកពីខេត្តព្រៃវែងរូបនេះ បូករួមជាមួយក្បាច់ប្រយុទ្ធដ៏ល្អនៅលើសង្វៀន។ មុនល្បីដូចបច្ចុប្បន្ន ធារ៉ា ដែលទើបចូលប្រដាល់បាន ២ឆ្នាំ ធ្លាប់វាយឈ្នះកីឡាករថៃជាបន្តបន្ទាប់ នៅក្នុងកម្មវិធី Max Muoy Thai (ដូចក្នុងវីដេអូខាងក្រោមស្រាប់)។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺ ធឿន ធារ៉ា ក៏បានយកឈ្នះកីឡាករជើងចាស់ រឿង សោភ័ណ្ឌ ថែមទៀតផង ក្នុងការប្រកួតថ្នាក់ជាតិកាលពីពេលថ្មីៗកន្លងទៅ៕
វីដេអូនៃការប្រកួតរបស់ធឿន ធារ៉ា នៅ Max Muoy Thai នាពេលកន្លងមក៖