A83 ស្មាតហ្វូន​ម៉ូដែល​ថ្មី​របស់ Oppo មាន​មុខងារ​ស្កេន​មុខ តម្លៃ​តែ​ជាង ២០០​ដុល្លារ

  • 2017-12-27 01:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​ការ​បង្ហាញ​វត្តមាន​របស់ A75 និង A75s ក្រុមហ៊ុន Oppo បាន​ប្រកាស​ចេញ​នូវ​ស្មាតហ្វូន​ជំនាន់​ថ្មី​មួយ​ម៉ូដែល​ទៀត​ហើយ ដែល​ដាក់​ឈ្មោះ​ឲ្យ​ថា A83។

វា​ជា​ស្មាតហ្វូន​មាន​អេក្រង់ ៥,៧​អ៊ីញ កម្រិត Resolution 720 x 1440p អម​ជាមួយ​សមាមាត្រ 18:9។ ម៉ាស៊ីន​ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ octa-core រត់​ក្នុង​ល្បឿន 2.5GHz និង RAM ទំហំ 4GB។ A83 មាន​កាមេរ៉ា​មុខ​ទំហំ 8MP និង​ខាង​ក្រោយ 13MP ។ អ្វី​ដែល​ពិសេស​ជាង​គេ​គឺ A83 មាន​បំពាក់​មុខងារ​ស្កេន​ទម្រង់​មុខ ដែល​អាច​ដោះ​សោ​ទូរសព្ទ​ប្រើ​ពេល​ត្រឹម​តែ ០,១៨​វិនាទី​ប៉ុណ្ណោះ។ លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត រួមមាន៖ អង្គ​ផ្ទុក​ទិន្នន័យ 32GB, កម្លាំង​ថ្ម 3090mAh និង​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.1។

Oppo A83 នឹង​ចេញ​លក់​ដំបូង​គេ​នៅ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី​២៩ ធ្នូ ២០១៧ ក្នុង​តម្លៃ​ប្រមាណ​ជា ២១៥​ដុល្លារ៕

ប្រភព៖ Gadgets ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;