Tesla ត្រៀម​ផលិត​រថយន្ត Pickup អគ្គិសនី នៅ​ឆ្នាំ​២០១៩​ខាង​មុខ

  • 2017-12-27 02:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Tesla បាន​ចេញ​កាលវិភាគ​ថ្មី នៃ​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ជា​ប្រភេទ Pickup ដំបូង​គេ​បង្អស់។

លោក Elon Musk នាយក​ប្រតិបត្តិ Tesla បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា សង្វាក់​ផលិតកម្ម​រថយន្ត Pickup ដើរ​ដោយ​អគ្គិសនី​សុទ្ធសាធ នឹង​ប្រព្រឹត្ត​ឡើង​ចាប់​ពី​ឆ្នាំ​២០១៩​ខាង​មុខ។ លោក​បន្ត​ថា នេះ​ក៏​ដោយសារ​តែ Tesla កំពុង​រៀបចំ​រថយន្ត Model Y SUV ឲ្យ​ចូល​សង្វាក់​ផលិតកម្ម​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៩ ជា​មុន​សិន។

លោក Elon Musk

"ខ្ញុំ​សន្យា​ថា ពួក​យើង (Tesla) នឹង​បង្កើត​រថយន្ត Pickup ក្រោយ​ផលិត Model Y រួច។ គំនិត​ស្នូល​នៃ​ការ​បង្កើត​នេះ (រថយន្ត Pickup អគ្គិសនី) បាន​​កើត​មាន​នៅ​ក្នុង​ចិត្ត​ខ្ញុំ​អស់​រយៈពេល​ជិត ៥​ឆ្នាំ​មក​ហើយ។ ខ្ញុំ​ពិត​ជា​ចង់​បង្កើត​វា​ឡើង​ខ្លាំង​ណាស់" នេះ​ជា​ការ​បង្ហោះ​របស់​លោក Musk នៅ​លើ Twitter៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;