Theerathon គ្រោងផ្លាស់ទ្រនំថ្មី ក្រោយទទួលការចាប់អារម្មណ៍ពីក្លឹបជប៉ុន
- 2017-12-27 03:40:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Theerathon គ្រោងផ្លាស់ទ្រនំថ្មី ក្រោយទទួលការចាប់អារម្មណ៍ពីក្លឹបជប៉ុន
ចន្លោះមិនឃើញ
តារាបាល់ទាត់ថៃ Theerathon Bunmathan បានអះអាងថា ការផ្លាស់ទៅលេងនៅលីគកំពូលជប៉ុន គឺជាក្ដីសុបិនរបស់ខ្លួន បន្ទាប់ពីក្លឹប Vissel Kobe ត្រូវបានរាយការណ៍ថា បានចាប់អារម្មណ៍ដើម្បីចរចាលើការនាំយកកីឡាកររបស់ក្លឹប Muangthong United នេះ ទៅកាន់ប្រទេសមហាអំណាចបាល់ទាត់ក្នុងតំបន់អាស៊ី។
អ្នកគាំទ្រជប៉ុនភាគច្រើន បានស្គាល់ពីការលេងរបស់ Theerathon ជាពិសេស គ្រាប់បាល់របស់គេដែលបានស៊ុតឲ្យ Muangthong យកឈ្នះក្រុមខ្លាំងជប៉ុន Kashima Antlers ២-១ ក្នុងការប្រកួតវគ្គសន្សំពិន្ទុ ព្រឹត្តិការណ៍ 2017 AFC Champions League នាពេលកន្លងទៅ។
កីឡាករថៃរូបនេះ ក៏ធ្លាប់រួមចំណែកក្នុងការប្រកួតទល់នឹងក្រុមជប៉ុនផ្សេងទៀតផងដែរ នៅពេលដែលលេងឲ្យ Buriram United ។ កីឡាករវ័យ ២៤ឆ្នាំដដែល បានស៊ុតបញ្ចូលទីលើក្រុម Cerezo Osaka កាលពីឆ្នាំ២០១៤ ព្រមទាំងរកបានគ្រាប់បាល់ក្នុងការប្រកួតទាំងក្នុង និងក្រៅដី ទល់នឹងក្លឹប Gamba Osaka នាឆ្នាំបន្ទាប់៕