ព្រះ​ខ័ន​រាជ​ស្វាយរៀង លើក​ពាន Hun Sen Cup ដោយ​យក​ឈ្នះ​ណាហ្គាវើល

  • 2017-12-27 12:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ក្លាយ​ជា​ម្ចាស់​ពានរង្វាន់ Hun Sen Cup រដូវ​កាល ២០១៧ បន្ទាប់ពី​យក​ឈ្នះ​លើ​ក្រុម​ណាហ្គាវើល ដោយ​លទ្ធផល ៣-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​បញ្ចប់​មុន​នេះ​បន្តិច នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

ក្នុង​តង់​ទី​មួយ ព្រះខ័នរាជ​ស្វាយរៀង បាន​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ណាហ្គាវើល ចំនួន ២​គ្រាប់ ដោយ កីឡាករ សុខ សំណាង ។ ហើយ​ក្នុង​តង់​ទី​ពីរ ណាហ្គាវើល ត្រូវ​បាន​នាំ​មុខ​គ្រាប់​ទី៣ ដែល​ជា​ការ​ស៊ុត​ពី​ចម្ងាយ​យ៉ាង​ស្អាត​របស់​កីឡាករ ហួយ ផល្លីន។

លទ្ធផល​នេះ ធ្វើឲ្យ​ព្រះខ័នរាជស្វាយរៀង ទទួល​បាន​ពាន​រង្វាន់ Hun Sen Cup បន្ទាប់ពី​ខកខាន​កាលពី​រដូវ​កាល​ ២០១៦ ដោយ​បាន​ត្រឹម​ជើងឯក​រង ព្រោះ​ចាញ់​ក្លឹប​ក្រសួង​ការពារ​ជាតិ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

គួរ​រំឭក​ថា ក្លឹប​អគ្គិសនី​កម្ពុជា បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៣ សម្រាប់​ព្រឹត្តិការណ៍ Hun Sen Cup រដូវ​កាល ២០១៧ នេះ ដោយ​យក​ឈ្នះ​ក្លឹប​បឹងកេត ដោយ​បាល់​ប៉េណាល់ទី ៥-៤ ក្រោយ​លទ្ធផល​ស្មើ​គ្នា ៩០នាទី ​១-១៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;