អូបាម៉ា ស៊ី​ដាច់ ត្រាំ ជាប់​ជា​បុរស​ដែល​គួរ​ឲ្យ​កោត​សរសើរ​បំផុត​នៅ​អាមេរិក

  • 2017-12-28 07:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ត្រូវ​ពលរដ្ឋ​អាមេរិក​បោះ​ឆ្នោត​ជាប់​ជា បុរស​ដែល​គួរ​ឲ្យ​កោត​សរសើរ​ជាង​គេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក សម្រាប់​ឆ្នាំ​២០១៧។ នេះ​បើ​យោង​តាម​ការ​បោះឆ្នោត​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ដ៏​ល្បី Gallup នៅ​អាមេរិក។

លោក បារ៉ាក់ អូបាម៉ា អតីត​ប្រធានាធិបតី​អាមេរិក​ទី​៤៤
លោក អូបាម៉ា ទទួល​បាន​ងារ​នេះ ក្នុង​រយៈពេល​១០​ឆ្នាំ​ជាប់​គ្នា​មក​ហើយ។ ដោយ​ឡែក លោក ត្រាំ ដែល​ជា​ប្រធានាធិបតី​បច្ចុប្បន្ន បាន​ត្រឹម​ឈរ​នៅ​លំដាប់​ថ្នាក់​ទី២​ប៉ុណ្ណោះ។ លទ្ធផល​បោះឆ្នោត​គឺ លោក អូបាម៉ា ទទួល​បាន​សំឡេង ១៧% ឯ​លោក ត្រាំ មាន ១៤%។
លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក

Gallup បញ្ជាក់​ថា បុរស​ដែល​ទទួល​បាន​ងារ ច្រើន​ជាង​លោក អូបាម៉ា គឺ​មាន​តែ​លោក Dwight Eisenhower ដែល​ជា​អតីត​ប្រធានាធិបតី​អាមេរិក (១៨៩០-១៩៦៩)។ លោក Dwight ត្រូវ​គេ​តាំង​នាម​ជា​បុរស​គួរ​ឲ្យ​សរសើរ​បំផុត​ចំនួន ១២​លើក។

លោក Dwight Eisenhower អតីត​ប្រធានាធិបតី​អាមេរិក​ទី​៣៤

បើ​និយាយ​ពី​ស្ត្រី​ដែល​គួរ​ឲ្យ​កោត​សរសើរ​ជាង​គេ​វិញ គឺ​បាន​ទៅ​លើ​លោក​ស្រី Hillary Clinton ដែល​តាម​ពី​ក្រោយ​ដោយ​លោក​ស្រី Michelle Obama (ភរិយា​លោក អូបាម៉ា)។ លោក​ស្រី Clinton ទទួល​បាន​ងារ​នេះ​ចំនួន ២២​លើក ច្រើន​ជាង​នរណាៗ​ទាំង​អស់៕

លោក​ស្រី Hillary Clinton

ប្រភព៖ Huffingtonpost ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;