Samsung និង LG បាញ់បោះ​ពាក្យ​សម្ដីឲ្យ​ Apple រឿង​ធ្វើ​ឲ្យ​ iPhone ដើរយឺត​

  • 2017-12-30 03:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​ឲ្យ iPhone ស៊េរី​ចាស់ ដើរ​យឺត​ជាង​មុន​តាម​រយៈ​កំណែ Update បន្ទាប់ពី​មាន​ការ​រិះគន់​ជាច្រើន​ពី​អតិថិជន​របស់​ខ្លួន។ ចំពោះ​បញ្ហា​នេះ ក្រុមហ៊ុន​ដៃគូ​ប្រកួតប្រជែង​ធំ​ពីរ គឺ Samsung និង LG ក៏​បាន​បញ្ចេញ​មតិ​រៀងៗ​ខ្លួន​ផង​ដែរ។

វេបសាយ PhoneArena ក៏​បាន​សួរ​ទៅ​កាន់​ក្រុមហ៊ុន​ទាំង​ពីរ អំពី​ការ​ធ្វើ​ឲ្យ​ស្មាតហ្វូន​ស៊េរី​ចាស់​របស់​ពួកគេ​ដើរ​យឺត​ដូច iPhone ។ ប៉ុន្តែ ក្រុមហ៊ុន LG បាន​ឆ្លើយ​តប​ថា៖ «មិន​ធ្លាប់​ធ្វើ ហើយ​ក៏​គ្មាន​បំណង​ធ្វើ​ដែរ! ពួក​យើង​ត្រូវ​ធ្វើ​ឲ្យ​អតិថិជន​យើង​​មាន​ទំនុក​ចិត្ត»

LG V30
ចំណែក Samsung វិញ បាន​ឆ្លើយ​ថា៖ ***«គុណភាព​របស់​ផលិតផល បាន​និង​កំពុង​ជា​អាទិភាព​របស់ Samsung ។ ពួកយើង​ត្រូវការ​ឲ្យ​ទូរសព្ទ​របស់ Samsung មាន​ថាមពល​ថ្ម​បាន​យូរ ជាមួយ​វិធានការ​ការពារ​សុវត្ថិភាព​ជាច្រើន​ស្រទាប់ រួមមាន​កម្មវិធី​ដែល​គ្រប់គ្រង់​លើ​ចរន្ត​ភ្លើង​នៅ​ពេល​សាក​ថ្ម និង​រយៈ​ពេល​នៃ​ការ​សាក។ ពួកយើង​មិន​ធ្វើ​ឲ្យ​ទូរសព្ទ​ដើរ​យឺត តាម​រយៈ​ការ​ធ្វើកំណែ Update នោះ​ទេ»***។
Galaxy Note 8

សូម​រំឭក​ថា ទន្ទឹម​នឹង​សារ​សុំ​ទោស​លើ​បញ្ហា​ធ្វើឲ្យ iPhone ដើរ​យឺត, Apple បាន​ផ្ដល់​ជូន​លក្ខខណ្ឌ​ពិសេស​មួយ​ចំពោះ​អ្នក​ប្រើ iPhone ស៊េរី​ចាស់ គឺ​ការ​បញ្ចុះ​លើ​ការ​ដូរ​ថ្ម​ទូរសព្ទ មក​ត្រឹម​តែ ២៩​ដុល្លារ​ប៉ុណ្ណោះ (តម្លៃ​មិន​ទាន់​បញ្ចុះ ៧៩​ដុល្លារ) សម្រាប់ iPhone 6 ឬ​ស៊េរី​ទាប​ជាង​នេះ៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;