LG ត្រៀម​ចេញ​ទូរទស្សន៍​ខ្នាត​យក្ស ៨៨​អ៊ីញ កម្រិត Resolution ដល់ 8K

  • 2018-01-02 01:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទូរទស្សន៍​ស៊េរី​ថ្មី​របស់ LG ត្រៀម​នឹង​បង្ហាញ​វត្តមាន​របស់​ខ្លួន​ហើយ នៅ​អំឡុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា CES 2018 (១០-១២ មករា)។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់ Engadget បាន​ឲ្យ​ដឹង​ថា វា​ជា​ប្រភេទ​ទូរទស្សន៍​មាន​អេក្រង់​ធំ​ដល់ ៨៨​អ៊ីញ ប្រភេទ OLED អាច​បញ្ចេញ​រូបភាព​កម្រិត​ច្បាស់​បំផុត​មិន​ធ្លាប់​មាន 8K ខណៈ​ដែល​ទូរទស្សន៍​ស៊េរី​ខ្ពស់​ចុង​ក្រោយ​មាន​ត្រឹម 4K ប៉ុណ្ណោះ។ សូម​បញ្ជាក់​ថា នេះ​ជា​ទូរទស្សន៍​ស៊េរី​ថ្មី​ ដែល​ចេញ​បន្ត​ពី​ទូរទស្សន៍ LG អេក្រង់ ៧៧​អ៊ីញ កម្រិត 4K ដែល​មាន​តម្លៃ​ប្រមាណ ២​ម៉ឺន​ដុល្លារ នា​ពេល​បច្ចុប្បន្ន។

យ៉ាង​ណា​មិញ ចំពោះ​តម្លៃ​របស់​ទូរទស្សន៍​ថ្មី​នៅ​មិន​មាន​ការ​បង្ហើប​ឲ្យ​ដឹង​​នោះ​ទេ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;