គន្លឹះ​៥​យ៉ាង ក្នុង​ការ​ថត​នៅ​ពេល​មាន​ពន្លឺ​ថ្ងៃខ្លាំង

  • 2018-01-02 03:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ថត​រូប​នៅ​ពេល Golden Hour (ក្រោយ​ថ្ងៃ​រះ និង​មុន​ថ្ងៃ​លិច) ជា​រឿង​ងាយស្រួល​ក្នុង​ការ​បង្កើត​រូបភាព​ស្អាតៗ ប៉ុន្តែ​ប្រសិន​បើ​ថត​នៅ​ពេល​ថ្ងៃ​ត្រង់ ឬ ពេល​ដែល​មាន​ពន្លឺ​ថ្ងៃ​ចាំង​ខ្លាំង នោះ​វា​នឹង​ផ្ដល់​ការ​លំបាក​ក្នុង​ការ​ផ្ដិត​យក​រូបភាព​ដ៏​ល្អ​មួយ។ យ៉ាង​ណា​មិញ ខាង​ក្រោម​ជា​គន្លឹះ ៥យ៉ាង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

១- ធ្វើ​ឲ្យ​ពន្លឺ​ជះ​មក​លើ​ម៉ូដែល ក្នុង​សភាព​ស្មើ

ពន្លឺ​មិន​ស្មើ អាច​បង្កើត​ជា Contrast និង​ស្រមោល​ដិត​ខ្លាំង​នៅ​លើ​ផ្ទៃ​មុខ​របស់​ម៉ូដែល។ ដូច្នេះ គួរ​ឲ្យ​ម៉ូដែល ឈរ​ក្នុង​ទិសដៅ​ដែល​ត្រឹមត្រូវ ដើម្បី​ឲ្យ​ពន្លឺ​ជះ​មក​ចំ មាន​សភាព​ស្មើ​ល្អ។

២- ប្រើប្រាស់​ចំណាំង​ផ្លាត (Reflector)

ចំណាំង​ផ្លាត ឬ Refector អាច​ធ្វើឲ្យ​រូបភាព​មាន​លក្ខណៈ​ធម្មជាតិ ដោយ​វា​បាន​ជះ​ពន្លឺ​ទៅ​លើ​ម៉ូដែល ដើម្បី​បំបាត់​ស្រមោល​ខ្មៅ​ផ្សេងៗ។

៣- បង្កើត​ម្លប់

ប្រើប្រាស់​វត្ថុ​ផ្សេងៗ ដែល​អ្នក​អាច​កាន់ ដើម្បី​បង្កើត​ជា​ម្លប់​សម្រាប់​ម៉ូដែល។ នេះ​ជា​វិធី​ដ៏​ល្អ​មួយ ដើម្បី​ធ្វើឲ្យ​ពន្លឺ​ស្មើ​ល្អ​សម្រាប់​ការ​ថត​បែប Portrait ។

៤- ថតរូប​ក្នុង​ប្រភេទ File Raw

ថត​ជា​លក្ខណៈ Underexpose បន្តិច ដើម្បី​ជៀសវាង​ធ្វើ​ឲ្យ​រូប​ឆេះ នៅ​ពេល​មាន​ពន្លឺ​ថ្ងៃ​ខ្លាំង។ ហើយ​ប្រសិនបើ​ថត​ជា​ប្រភេទ File Raw នោះ​គេ​អាច​កែ​បាន​តាម​ក្រោយ តាម​កម្មវិធី​កែ​រូប​ផ្សេង​ៗ។

៥- រាប់ "១,២,៣"

ជា​ការ​ពិត​ណាស់ ការ​ថត​នៅ​ពេល​មាន​ពន្លឺ​ថ្ងៃ​ខ្លាំង ធ្វើ​ឲ្យ​ម៉ូដែល​មាន​ការ​ពិបាក​ក្នុង​ការ​បើក​ភ្នែក ឬ បង្កើត​ទឹកមុខ​ផ្សេងៗ។ ដូច​នេះ ការ​រាប់​ជា​ជម្រើស​ល្អ ដើម្បី​ពួកគេ​បើក​ភ្នែក ក្នុង​រយៈ​ពេល​ដ៏​ខ្លី​មួយ សម្រាប់​ការ​ចាក់​យក​រូបភាព​៕

ប្រភព៖ petapixel ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;