Nokia 6 (2018) នឹងប្ដូរកន្លែងស្កេនក្រយៅដៃទៅតួខ្នងខាងក្រោយ
- 2018-01-03 02:15:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nokia 6 (2018) នឹងប្ដូរកន្លែងស្កេនក្រយៅដៃទៅតួខ្នងខាងក្រោយ
ចន្លោះមិនឃើញ
ស្មាតហ្វូនថ្មីរបស់ Nokia នឹងត្រៀមបង្ហាញវត្តមានហើយ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នេះ។ វាត្រូវគេឲ្យឈ្មោះថា Nokia 6 (2018) ដែលជាជំនាន់ក្រោយរបស់ Nokia 6 ចេញកាលពីឆ្នាំ២០១៧។
Nokia 6 (2018) នឹងនៅតែរក្សាសមាមាត្រអេក្រង់ត្រឹម 16:9 ដដែល ដូច Nokia 6 ប៉ុន្តែខុសគ្នាត្រង់កន្លែងស្កេនក្រយៅដៃដែលមិនស្ថិតនៅផ្នែកខាងមុខទៀតឡើយ។ វាត្រូវបានដកទៅដាក់នៅខាងក្រោមកាមេរ៉ាខាងក្រោយវិញ។
លក្ខណៈសម្បត្តិដទៃទៀត ប្រហាក់ប្រហែលទៅនឹង Nokia 6 ចេញឆ្នាំមុនដែរ ទាស់តែលើកនេះ Nokia 6 (2018) បំពាក់បន្ទះឈីបខ្ពស់ជាងមុនបន្តិចគឺ Snapdragon 630 ជំនួសឲ្យ Snapdragon 430៕