កាំកុងត្រូល ប្រកាសឲ្យប្រុងប្រយ័ត្នចំពោះផលិតផលទឹកដោះគោមួយប្រភេទ
- 2018-01-03 07:07:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាំកុងត្រូល ប្រកាសឲ្យប្រុងប្រយ័ត្នចំពោះផលិតផលទឹកដោះគោមួយប្រភេទ
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានកាំកុងត្រូល បានចេញសេចក្ដីប្រកាសមួយនៅថ្ងៃនេះស្នើឲ្យប្រជាពលរដ្ឋកុំទទួលទាន ឬប្រើប្រាស់ផលិតផលទឹកដោះគោរបស់ក្រុមហ៊ុន GROUPE LACTALiS ដែលផលិតនៅរោងចក្រ Craon ប្រទេសបារាំង។
នៅក្នុងសាររបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ថា ក្រុមហ៊ុន GROUPE LACTALiS បានប្រកាសព័ត៌មានជាថ្មីទៀតស្ដីពី "ការប្រមូលត្រឡប់មកវិញទាំងអស់នូវផលិតផលម្សៅទឹកដោះគោ សម្រាប់ទារក និងកុមារតូចៗ និងផលិតផលចិញ្ចឹមទារក និងកុមារដែលផលិតនៅរោងចក្រ Craon"។ ក្រុមហ៊ុនបាន និងកំពុងបន្តការប្រមូលត្រឡប់មកវិញនូវផលិតផលដែលមានបញ្ហាពីទីផ្សារប្រទេសបារាំង និងបណ្ដាប្រទេសនានាដែលក្រុមហ៊ុនបានចែកចាយ។
ការប្រមូលនេះ ក៏ដោយសារតែមានការចម្លងនូវបាក់តេរីមួយប្រភេទឈ្មោះ Salmonella នៅក្នុងផលិតផលទាំងនោះ។ ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូល បានចាត់វិធានការដូចជា៖
រាំងខ្ទប់មិនឲ្យនាំចូលផលិតផលដូចបានអធិប្បាយខាងលើ
ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល អាជីវករលក់ដុំ និងរាយ ក្នុងករណីមានការនាំចូល និងមានចរាចរណ៍លើទីផ្សារ
ត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធី ប្រសិនបើមានការដាក់តាំងលក់៕