Chanathip បង្ហើបពីគោលដៅសំខាន់២យ៉ាង សម្រាប់រដូវកាលទី២របស់ខ្លួននៅជប៉ុន
- 2018-01-03 07:58:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chanathip បង្ហើបពីគោលដៅសំខាន់២យ៉ាង សម្រាប់រដូវកាលទី២របស់ខ្លួននៅជប៉ុន
ចន្លោះមិនឃើញ
បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងរដូវកាលទីមួយ ជាមួយក្លឹបបាល់ទាត់ Consadole Sapporo ខ្សែបម្រើថៃ Chanathip Songkrasin បានបង្ហើបពីគោលដៅរបស់ខ្លួនចំនួនពីរ សម្រាប់រដូវកាល ២០១៨ ខាងមុខ នៅលីគកំពូលជប៉ុន J1 League ។
កីឡាករវ័យ២៤ឆ្នាំខាងលើ បានរួមចំណែកជួយឲ្យក្លឹប Consadole Sapporo បញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ១១ ក្នុងរដូវកាល២០១៧។ ក្នុងនោះ បង្ហាញខ្លួនបាន ១៦លើក (ប្ដូរចូលក្នុងនាមកីឡាករបម្រុង១លើក និងត្រូវប្ដូរចេញ ៤លើក)។ Chanathip ដែលទទួលបានកាតលឿងត្រឹមតែ១លើក មិនទាន់អាចរកបាន១គ្រាប់នៅឡើយទេ ក្នុងនាមជាកីឡាកររបស់ Consadole Sapporo៕