អាមេរិក បើក​ការ​រុករក​យន្តហោះ MH370 ដោយ​បញ្ជូន​ទូក​ពិសេស​មួយ​គ្រឿង

  • 2018-01-03 23:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក បាន​បញ្ជូន​ទូក​មួយ​គ្រឿង ទៅ​កាន់​មហា​សមុទ្រ​ឥណ្ឌា ដើម្បី​បន្ត​បេសកកម្ម​រុករក​យន្តហោះ MH 370 របស់​អាកាសចរណ៍​ម៉ាឡេស៊ី ដែល​បាន​បាត់​ខ្លួន។ ការ​រុករក​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត មិន​ទាន់​មាន​ការ​ចុះ​កុង​ត្រា​ណា​មួយ​នៅឡើយ​ទេ​។

ទូក​ពិសេស​ដែល​មាន​ឈ្មោះ​ថា Seabed Constructor បាន​ចាកចេញ​ពី​ផែ​មួយ​នៅ​ប្រទេស​អាហ្វ្រិកខាងត្បូង នា​ក្រុង Durban កាល​ពី​ថ្ងៃ​ទី២ ខែ​មករា ក្នុង​បេសកកម្ម​របស់​ក្រុមហ៊ុន Ocean Infinity ដើម្បី​ស្វែងរក​បំណែក​យន្តហោះ MH370 នៅ​លើ​មហា​សមុទ្រ​ឥណ្ឌា។ ទូក​ដដែល មិនមាន​មនុស្ស​បើក​នោះទេ ហើយ​អាច​មុជទឹក​ទៅ​កាន់​ជម្រៅ​ដ៏​ជ្រៅ​បាន​ទៀត​ផង។

លោក Liow Tiong Lai រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ម៉ាឡេស៊ី បាន​ថ្លែង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​គ្រោង​ចរចា​ជាមួយ​ក្រុមហ៊ុន Ocean Infinity ដើម្បី​ចុះកុងត្រា​ជា​ផ្លូវការ​នាសប្ដាហ៍​ក្រោយ សម្រាប់​ការ​រុករក​យន្តហោះ​ដែល​បាត់ខ្លួន​។

យន្តហោះ MH370 បាន​បាត់​ខ្លួន អំឡុង​ពេល​ហោះហើរ​ពី​ក្រុង​កូឡាឡាំពួរ ទៅ​កាន់​ក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៤ ដោយ​មាន​ផ្ទុក​មនុស្ស​លើ​យន្តហោះ​ទាំងអស់​ចំនួន ២៣៩​នាក់៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;