ស្រ្តី​ខ្មែរ​ម្នាក់ ឈ្នះ​ជើងឯក​ស្នូកឃ័រ ប្រចាំ​កូរ៉េ​ខាងត្បូង ២ឆ្នាំ​ជាប់គ្នា

  • 2018-01-05 08:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី សួង ភាវី គឺ​ជា​ជយ​លាភី​ជើងឯក​កីឡា​ស្នូកឃ័រ​ប្រចាំ​កូរ៉េ​ខាងត្បូង ២ឆ្នាំ​ជាប់​គ្នា គឺឆ្នាំ​២០១៦ និង​២០១៧។ នេះ​បើតាម​ការ​ឲ្យដឹង​ពី​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាន​ឯក​អគ្គ​រាជទូត​កម្ពុជា ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង នៅថ្ងៃ​ទី៥ ខែ​មករា​នេះ។

លោកស្រី សួង ភារី
លោកស្រី សួង ភាវី មាន​ស្រុក​កំណើត​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ហើយបាន​ទៅ​រស់នៅ​កូរ៉េ​ខាងត្បូង ជាង ៧ឆ្នាំ​មកហើយ។ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​ស្វាមី​ជនជាតិ​កូរ៉េ​នោះ លោកស្រី សួង ភាវី បាន​ទទួល​ពាន​រង្វាន់​ស្នូកឃ័រ​ចំនួន ៣៣​ពាន ក្នុងនោះ​បាន​ទទួល​ជយលាភី​ចំណាត់​ថ្នាក់​លេខ​១ ចំនួន ១០​ដង លេខ២ ចំនួន ១០​ដង។

ក្នុង​ជំនួប​សំណេះ​សំណាល​គ្នា​មួយ​កាលពី​ថ្ងៃ​ទី៤ ខែ​មករា​ លោក ឡុង ឌីម៉ង់ ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាងត្បូង បាន​សន្យា​ជាមួយ​លោកស្រី សួង ភាវី ថា​លោក​នឹង​សិក្សា​ពី​នីតិវិធី និង​ស្នើសុំ​ជំនួយ​ពី​ក្រសួង​ការបរទេស​កម្ពុជា និង​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក ដើម្បី​បញ្ចូល​ឈ្មោះ​លោក​ស្រី សួង ភាវី ជា​ជម្រើស​ជាតិ​កម្ពុជា​លើ​ផ្នែក​កីឡា​ស្នូកឃ័រ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​លោក​ស្រី មាន​សិទ្ធ​ពេញ​លេញ ក្នុងការ​លេង​តំណាង​ឲ្យ​កម្ពុជា និងមាន​ឱកាស​ប្រកួត​លើ​ឆាក​អន្ដរជាតិ​កាន់តែ​ទូលំ​ទូលាយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;