អ្នកគ្រប់គ្រង​ក្លឹប Terengganu ទូន្មាន​កីឡាករ មុន​ធ្វើ​ដំណើរ​មក​ប្រកួត​​នៅ​កម្ពុជា

  • 2018-01-06 03:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Haji Wan Nawawi Bin Haji Wan Ismail អនុ​ប្រធាន​​សមាគម​បាល់ទាត់​រដ្ឋ Terengganu បាន​ប្រាប់​ដល់​កីឡាករ​ទាំងអស់​របស់​ក្លឹប​បាល់ទាត់ Terengganu FC ព្យាយាម​ដក​ស្រង់​បទ​ពិសោធ នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​កម្ពុជា ដែល​ចាប់ផ្ដើម​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៨​នេះ។

Terengganu ហ្វឹកហាត់មុនធ្វើដំណើរមកកម្ពុជា
លោក Wan Nawawi បាន​និយាយ​ថា កីឡាករ​ទាំងអស់​ត្រូវ​ឆ្លៀត​ឱកាស​អំឡុង​ដំណើរការ Pre-season ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ពួកគេ ព្រម​ទាំង​ស្វែង​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក មុន​ការ​ចាប់ផ្ដើម​លីគ​កំពូល​ម៉ាឡេស៊ី រដូវកាល ២០១៨ នៅ​ខែ​ក្រោយ​។ លើស​ពី​នេះ លោក​យល់​ថា ការ​ប្រកួត​ទាំងនេះ​ជា​ការ​វាយ​តម្លៃ​លើ​សមត្ថភាព​កីឡាករ​សម្រាប់​ក្រុម​គ្រូ​បង្វឹក​ផង​ដែរ។

គួរ​បញ្ជាក់​ថា ល្ងាច​នេះ ក្រុម Terengganu FC ដែល​នឹង​មាន​សមាជិក​កីឡាករ​កម្ពុជា ធារី ចន្ថាប៊ីន នឹង​ធ្វើការ​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប​ជើងឯក Hun Sen Cup 2017 ព្រះ​ខ័នរាជ​ស្វាយរៀង នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច។ បន្ទាប់ពី​ការ​ប្រកួត​នេះ ក្រុម​ដដែល​នឹង​ត្រូវ​ជួប​ក្រុម​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី៨​មករា និង​ជួប​ក្លឹប​ភ្នំពេញ​ក្រោន នៅ​ថ្ងៃ​ទី៩​មករា​៕

ព្រះខ័នរាជស្វាយរៀង

ប្រភព៖ bharian ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;