មេ Tesla នឹងបាញ់គ្រាប់រ៉ុកកែតដែលមានផ្ទុករថយន្ត១គ្រឿង ទៅភពអង្គារ
- 2018-01-08 04:25:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Tesla នឹងបាញ់គ្រាប់រ៉ុកកែតដែលមានផ្ទុករថយន្ត១គ្រឿង ទៅភពអង្គារ
ចន្លោះមិនឃើញ
ថ្មីៗនេះ លោក Elon Musk បានប្រកាសថា ក្រុមហ៊ុន SpaceX របស់លោកនឹងបាញ់បង្ហោះគ្រាប់រ៉ុកកែតដ៏មានអនុភាពមួយដែលមានផ្ទុកយានអវកាសសម្រាប់ដាក់រថយន្តផ្ទាល់ខ្លួនរបស់លោកមួយគ្រឿង ក្នុងបេសកកម្មទៅកាន់ភពអង្គារ នាចុងខែមករា ឆ្នាំ២០១៨នេះ។
គ្រាប់រ៉ុកកែត Falcon Heavy នឹងត្រូវបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយគ្មានមនុស្ស តែមានផ្ទុករថយន្តម៉ាក 2008 Tesla Roadster ពណ៌ក្រហមមួយគ្រឿង។ Falcon Heavy ជាគ្រាប់រ៉ុកកែតដែលបំពាក់ម៉ាស៊ីនចំនួន ២៧ ដែលបង្កើតជាកម្លាំងរុញច្រានស្មើនឹងយន្តហោះប្រភេទ Boeing 747 ចំនួន១៨គ្រឿងបូកបញ្ចូលគ្នា និងអាចវិលត្រឡប់មកកាន់ផែនដីវិញ ក្រោយពីបញ្ជូនយានអវកាសមួយគ្រឿងដែលផ្ទុករថយន្ត ចេញពីគន្លងផែនដី។ វាអាចផ្ទុកបានទម្ងន់ ៦៣៥០០ គីឡូក្រាម។
លោក Musk បានឲ្យដឹងថា ការធ្វើតេស្តសាកល្បងម៉ាស៊ីនគ្រាប់រ៉ុកកែតនឹងធ្វើឡើងនៅសប្ដាហ៍នេះ។ ចំណែក យានអវកាសដែលមានផ្ទុករថយន្តដែលបំពាក់លើគ្រាប់រ៉ុកកែត នឹងត្រូវបន្តដំណើរទៅកាន់ភពអង្គារ ដើម្បីការធ្វើតេស្តការបញ្ជូនទំនិញទៅកាន់ភពពណ៌ក្រហមមួយនេះ។
សូមបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ភពអង្គារ ត្រូវការរយៈពេលជាច្រើនខែ ដោយសារតែភពនេះមានចម្ងាយ ២២៥ លានគីឡូម៉ែត្រពីផែនដី៕