iOS 11.2.2 ចេញ​ជា​ផ្លូវការ​ហើយ

  • 2018-01-09 01:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​នេះ Apple បាន​បញ្ចេញ​នូវ iOS 11.2.2 ជា​ផ្លូវការ​ហើយ សម្រាប់ iPhone, iPad និង iPod Touch។

iOS 11.2.2 មិន​សូវ​ជា​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​ដូច iOS 11.2.1 នោះ​ទេ គឺ​គ្រាន់​តែ​កែ​បញ្ហា​សុវត្ថិភាព​បន្តិច​បន្តួច​ប៉ុណ្ណោះ។ សូម​បញ្ជាក់​ថា នេះ​ជា​ការ​អាប់ដេត​លើក​ទី​៩​ហើយ​នៅ​លើ iOS 11 ដែល​ពី​មុន​​វា​មាន​ដូចជា iOS 11.0.1, iOS 11.0.2, iOS 11.0.3, iOS 11.1, iOS 11.1.1, iOS 11.1.2, iOS 11.2 និង iOS 11.2.1។

ដើម្បី Update សូម​ចូល​ទៅ​កាន់ Settings រួច​យក​ពាក្យ General បន្ទាប់​មក​យក Software Update នៅ​លើ iPhone ឬ ​iPad៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;