Neymar បង្ហោះ​សារ​បង្អាប់ Coutinho ពេល​ផ្ទេរ​ទៅ​អតីត​ក្លឹប​ចាស់​របស់​ខ្លួន

  • 2018-01-09 06:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​បាល់ទាត់ Neymar របស់​ក្លឹប PSG នៅ​បារាំង បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Instagram ដោយ​ប្រើ​ពាក្យ​បង្អាប់​ទៅ​លើ​កីឡាករ​ចំណូល​ថ្មី​របស់ Barcelona គឺ Philippe Coutinho ដែល​បាន​ផ្ទេរ​ពី Liverpool ជា​ផ្លូវការ​កាល​ពី​ម្សិលមិញ ក្នុង​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លំដាប់​ទី​ពីរ ១៩២​លាន​ដុល្លារ​អាមេរិក​។

Neymar ដែល​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ផ្ទេរ​ពី Barcelona ទៅ PSG ថ្លៃ​ជាងគេ​លើ​លោក​កាលពី​ដើម​រដូវ​កាល​២០១៧-១៨ បាន​សរសេរ​ថា៖ «ចូលរួម​រីករាយ​សម្រាប់​ឯង Philippe Coutinho ខ្ញុំ​ជូនពរ​ឲ្យ​ឯង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ពិភព​បាល់ទាត់។ ខ្ញុំ​ដឹង​ថា​ឯង​នឹង​រីករាយ​ជាមិនខាន ហើយ​ជួយ​ប្រាប់​ខ្ញុំ​ផង ម៉ូដ​សក់​របស់​ឯង​ឡូយ​ណាស់»

ទោះជា​យ៉ាងណា Coutinho និង​ជា​មិត្ត​រួម​សញ្ជាតិ​ប្រេស៊ីល​របស់ Neymar មិនទាន់​អាច​បង្ហាញ​ខ្លួន​ឲ្យ Barcelona បាន​ឡើយ ដោយសារ​បញ្ហា​របួស​ភ្លៅ​ ដែល​ត្រូវ​បាន​រកឃើញ​នៅ​ពេល​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព។ ​តម្រូវ​ឲ្យ​សម្រាក​យ៉ាងតិច ៣សប្ដាហ៍។ កីឡាករវ័យ​២៥​ឆ្នាំ​រូបនេះ​ នឹងត្រូវ​សម្រាក​យ៉ាងតិច​ ៣សប្ដាហ៍​ទៀត៕

ប្រភព៖ Express ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;