ទិដ្ឋភាព​នាយករដ្ឋមន្រ្ដី​វៀតណាម និង​នាយករដ្ឋ​មន្រ្ដី​ឡាវ មក​ដល់​កម្ពុជា​​រសៀល​នេះ

  • 2018-01-10 06:54:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាម៉ោង​ប្រមាណ ១រសៀល​ថ្ងៃ​ទី១០ ខែមករា​នេះ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយក​រដ្ឋមន្រ្តី​វៀតណាម និងលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តី​ឡាវ បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង លើក​ទី២ នៅ​រាជធានី​ភ្នំពេញ។

ក្រៅ​ពី​មេដឹកនាំ​ប្រទេស​ទាំង២ នៅ​មាន​មេដឹកនាំ​ប្រទេស​ ៣ ផ្សេង​ទៀត ក៏​មក​ដល់​កម្ពុជា នា​រសៀល​ថ្ងៃ​នេះ​ដែរ គឺ​លោក លី ខឺឈាង (Li Keqiang) នាយក​រដ្ឋមន្រ្តី​ចិន លោក មិន ស្វេ (Myint Swe) អនុ​ប្រធានាធិបតី​មីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋ​មន្រ្ដី​ថៃ។

ទិដ្ឋភាព​នៃ​ការ​មកដល់​នៃ​នាយករដ្ឋមន្រ្ដី​វៀតណាម ង្វៀន សួនហ៊្វុក

ទិដ្ឋភាព​នៃ​ការ​មកដល់​នៃ​នាយករដ្ឋមន្រ្ដី​ឡាវ ថងលូន ស៊ីស៊ូលីត

គួរ​បញ្ជាក់ថា កម្ពុជា នឹង​ចាប់​ដំណើរការ​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង លើកទី​២ នា​ម៉ោង ៤រសៀល​ ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​សន្តិភាព ក្នុងនាម​ជាម្ចាស់ផ្ទះ និង​ជា​សហប្រធាន។ កិច្ច​ប្រជុំ​នេះ​មានការ​ចូលរួម​ពី​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ទាំង៦ រួមមាន៖ កម្ពុជា ចិន ឡាវ វៀតណាម ថៃ និង​មីយ៉ាន់ម៉ា ដែលនឹង​ពិភាក្សា​រក​ដំណោះស្រាយ​ល្អៗ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព មិត្តភាព និង​សន្តិភាព​រវាង​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ ភ្ជាប់​ទៅនឹង​ទន្លេ​ឡានឆាង ប្រទេស​ចិន៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;