មេដឹកនាំ​ថៃ និង​ចិន ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​

  • 2018-01-10 08:19:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដី​ថៃ និង​លោក លី ខឺឈាង (Li Keqiang) នាយក​រដ្ឋមន្រ្តី​ចិន បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ នា​ម៉ោង​ជាង ២រសៀល​នេះ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង លើក​ទី២ នៅ​រាជធានី​ភ្នំពេញ។

លោក ប្រាយុទ្ធ ចាន់អូចា មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រសៀលនេះ
លោក ប្រយុទ្ធ ចាន់អូចា និង​លោក លឺ ខឺឈាង រួម​ជាមួយ​មេដឹកនាំ​ ៣ប្រទេស​ទៀត គឺ​​លោក មិន ស្វេ អនុ​ប្រធានាធិបតី​មីយ៉ាន់ម៉ា លោក ង្វៀន សួនហ៊្វុក នាយក​រដ្ឋមន្រ្តី​វៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី​ឡាវ នឹង​ចូលរួម​ប្រជុំ​មេគង្គ-ឡានឆាង ជាមួយ​ប្រទេស​ម្ចាស់ផ្ទះ​កម្ពុជា នា​ម៉ោង ៤រសៀល​ ថ្ងៃ​ទី១០ មករានេះ។

កិច្ចប្រជុំ​​នេះ​ ត្រូវបាន​រំពឹង​ទុក​ថា​នឹង​អនុម័តឯកសារ​ ចំនួន​៤ ដូច​ខាងក្រោម៖

​ ​១. ​សេចក្តី​ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​នៃ​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង លើកទី២។

​២.​ ផែនការ​សកម្មភាព ៥ឆ្នាំ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង​ ២០១៨-២០២២។

​៣. ​បញ្ជី​រួម​នៃ​គម្រោង​កិច្ច​សហប្រតិបត្តិការ​ដំណាក់កាល​ទី២។

​៤.​ របាយការណ៍​នៃ​ក្រុម​ការងារ​រួម​តាម​វិស័យ​អាទិភាព​ទាំង៦៕

ចុច​ត្រង់នេះ​ដើម្បី​តាមដាន​ព័ត៌មាន​ពី​កិច្ច​ប្រជុំ​មេគង្គ-ឡានឆាង

ទិដ្ឋភាពនៃ​ការ​មកដល់ នៃ​មេដឹកនាំ​ប្រទេស​ទាំង ៥

- លោក លី ខឺឈាង នាយក​រដ្ឋមន្រ្តី​ចិន

- លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដី​ថៃ

- លោក មិន ស្វេ អនុ​ប្រធានាធិបតី​មីយ៉ាន់ម៉ា

- លោក ង្វៀន សួនហ៊្វុក នាយក​រដ្ឋមន្រ្តី​វៀតណាម

- លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី​ឡាវ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;