សម្ដេច ហ៊ុន សែន​ បង្ហើប​ពី​អត្ថន័យ​នៃ "ច្រវាទូក" ដែល​បាន​ផ្ដល់​ជូន​ភាគី​ឡាវ

  • 2018-01-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង​សហ​ប្រធាន​ជូន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​មាន​ប្រើ​និមិត្តរូប «ច្រវា​ទូក» ជា​និមិត្តរូប​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន បាន​ថ្លែង​ថា «ច្រវា» គឺ​ជា​និមិត្តរូប​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​​យើង​ដើម្បី​ធ្វើដំណើរ​ឆ្ពោះ​ទៅ​មុខ​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ ហើយ «ច្រវា» នេះ គឺ​ដើម្បី​ភាព​ស្ថិតស្ថេរ​នៃ ការ​អុំ​ទូក​កិច្ច​ប្រតិបត្តិ​ការ​មេគង្គ-ឡាន​ឆាង ឲ្យ​មាន​ដំណើរ​ទៅ​មុខ​កាន់តែ​លឿន​ខ្លាំង​ឡើង​បន្ថែម​ទៀត។

លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រី​ឡាវ បាន​ទទួល ច្រវា​ទូក ពី​សម្ដេច ហ៊ុន សែន ក្នុង​ពិធី​ផ្ទេរ​តំណែង កាលពី​យប់​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០១៨ ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ-ឡាន​ឆាង លើក​ទី២​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;