ប្រទេស​មេគង្គ-ឡានឆាង ប្តេជ្ញា​គាំទ្រ​វិធានការ​សំខាន់​៤លើ​ផ្នែក​នយោបាយ​និង​សន្ដិសុខ

  • 2018-01-11 00:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​សេចក្ដី​ថ្លែងការណ៍​ទី​ក្រុង​ភ្នំពេញ នៃ​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង​ លើកទី២ កាលពី​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ប្រទេស​មេគង្គ-ឡាន​ឆាង ទាំង​៦ រួមមាន​ កម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា និង​ចិន បាន​ប្តេជ្ញា​គាំទ្រ នូវ​វិធានការ ៤ចំណុច សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​នយោបាយ និង​សន្តិសុខ​ក្នុង​តំបន់។

១- ជំរុញ​ការ​ផ្លាស់ប្តូរ​កម្រិត​ខ្ពស់ និង​កិច្ច​សន្ទនា​ក្នុង​ចំណោម​មន្រ្តី​នយោបាយ សភា និង​រដ្ឋាភិបាល​ស្រប​តាម​ស្មារតី នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង។

២- ពង្រឹង​កិច្ច​សហប្រតិបត្តិការ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​អនុ​តំបន់ ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​ទៀត។

៣- ពង្រឹង​កិច្ច​សន្ទនា​លើ​ការ​អនុវត្ត​ច្បាប់ និង​កិច្ច​សហ​ប្រតិបត្តិការ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​សន្តិសុខ​មិន​ប្រពៃណី ដើម្បី​ផល​ប្រយោជន៍​រួម។

៤- ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ទប់ស្កាត់ និង​ការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ ជំនួយ​មនុស្ស​ធម៌ ដោយ​លើកឡើង​អំពី​ផល​ប៉ះពាល់ នៃ​បម្រែបម្រួល​អាកាសធាតុ ការ​ធានា​នូវ​សន្តិសុខ​ស្បៀង ទឹក និង​ថាមពល​រួម​បញ្ចូល​ទាំង​ការ​ផ្លាស់​ប្តូរ​ទិន្នន័យ​ព័ត៌មាន៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;