ពិព័រណ៍​សមិទ្ធផល​នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង បើក​ឲ្យ​មហាជន​ចូល​ទស្សនា

  • 2018-01-11 23:58:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល បាន​ប្រកាស​ឲ្យ​មហាជន ចូល​ទស្សនា​ពិព័រណ៍​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង លើក​ទី​២ ​រយៈពេល​៩​ថ្ងៃ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ។ ការ​បើក​ឱកាស​ឲ្យ​មហាជន ​ចូល​ទស្សនា​ពិព័រណ៍​នេះ ធ្វើឡើង​តាម​ប្រសាសន៍​ណែនាំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល ​មេគង្គ-ឡានឆាង លើក​ទី​២ ​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​មករា។

ប្រជាពលរដ្ឋ ​មន្ត្រី​រាជការ ​សិស្ស និស្សិត​ទាំង​អស់ អាច​ចូល​ទស្សនា​ពិព័រណ៍​នេះ​ ​ចាប់​ពី​ថ្ងៃ​ទី​១២ ​ដល់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៨​ ​វេលា​ម៉ោង ​៨ ​និង ៣០ នាទី ដល់​ម៉ោង​ ​១៧ ​និង ៣០ នាទី នៅ​វិមាន​សន្តិភាព​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​កំពូល​នៃ​កិច្ច​សហ​ប្រតិបត្តិការ មេគង្គ-​ឡានឆាង លើក​ទី​២ ត្រូវ​បាន​ប្រារព្ធ​បើក​កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ​ខែ​មករា ឆ្នាំ​២០១៨ ​នៅ​វិមាន​សន្តិភាព នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដែល​មាន​មេដឹក​នាំ​ប្រទេស​ចំនួន​ប្រាំ​មួយ​ចូលរួម និង​ដឹក​នាំ​ប្រជុំ​ដោយ​លោក លី ខឺឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;