ចិនព្រលះវៀតណាម ដែលហៅឥណ្ឌាមករកស៊ីប្រេងនៅសមុទ្រចិនខាងត្បូង
- 2018-01-12 04:23:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនព្រលះវៀតណាម ដែលហៅឥណ្ឌាមករកស៊ីប្រេងនៅសមុទ្រចិនខាងត្បូង
ចន្លោះមិនឃើញ
ថ្ងៃទី១១ មករា ម្សិលមិញ ចិនបានរិះគន់វៀតណាម ចំពោះការដែលឱ្យឥណ្ឌាបើកការរុករកប្រេងនៅតំបន់ជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំង បញ្ជាក់ថា ខ្លួននឹងធ្វើការប្រឆាំងរាល់ការរៀបចំទាំងឡាយណា ដែលប៉ះពាល់ដល់សិទ្ធិ ក្នុងតំបន់សមុទ្ររបស់ខ្លួន។
អគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឥណ្ឌា លោក Ton Sinh Than និយាយថា វៀតណាមស្វាគមន៍ការវិនិយោគរបស់ឥណ្ឌា ខាងផ្នែកប្រេង និងឧស្ម័នធម្មជាតិ ក្នុងតំបន់សេដ្ឋកិច្ចដាច់មុខ(EEZ) របស់ខ្លួន នៅតំបន់សមុទ្រចិនខាងត្បូង។
ជាការឆ្លើយតប វៀតណាមបាន និយាយថា ទីក្រុងហាណូយ មានសិទ្ធិស្របច្បាប់ ក្នុងការអនុញ្ញាត ឱ្យក្រុមហ៊ុន ឥណ្ឌា India’s ONGC Videsh Ltd មកវិនិយោគ និងស្វាគមន៍ទ័ពជើងទឹកឥណ្ឌាចូលមកសំចត ក្នុងសមុទ្រនេះផងដែរ។
សូមរំលឹកថា កាលពីពេលកន្លងមក ចិនក៏ធ្លាប់បានតវ៉ាចំពោះវត្តមានរបស់ឥណ្ឌានៅក្នុងដែនទឹកដែលមានជម្លោះនេះផងដែរ។
គួរបញ្ជាក់ថា ប្រទេសវៀតណាម គឺ ជាប្រទេសមួយ ក្នុងចំណោម ប្រទេស ចំនួន ៦ រួមមាន ហ្វីលីពីន ចិន តៃវ៉ាន់ ប្រ៊ុយណេ ម៉ាឡេស៊ី ដែលមានសិទ្ធិ ក្នុងទទួលបាននូវ តំបន់សេដ្ឋកិច្ចដាច់មុខ(EEZ) ក្នុងតំបន់សមុទ្រចិនខាងត្បូង៕