លោក ខៀវ កាញារីទ្ធ ស្នើឲ្យ​អ្នក​នាំពាក្យ​ កុំឆ្លើយ​តប​ជាមួយ​អ្នក​កាសែត បើមិន​ដឹងរឿង​ច្បាស់

  • 2018-01-12 12:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ស្នើ​ឲ្យ​អ្នក​នាំពាក្យ​ត្រូវ​ក្ដោប​ព្រឹត្តិការណ៍​ឲ្យជុំ​ដើម្បី​បេសសកម្ម​ក្នុង​នាម​ជា​មន្រ្តី​ផ្តល់​ព័ត៌មាន​ដល់​សារធាណជន តាមរយៈ​សារ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​ហើយ​បើ​ដឹង​មិន​ច្បាស់ កុំ​ជំនះ​ឆ្លើយតប​ជាមួយ​អ្នក​សារព័ត៌មាន។ ការ​ថ្លែង​នេះ នៅក្នុង​ពិធី​បិទ​វេទិកា​អ្នក​សារ​ព័ត៌មាន​ និង​អ្នក​នាំពាក្យ ដែល​រៀបចំ​ឡើងដោយ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ស.ស.ស.ក) កាលពី​រសៀល​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៨។

លោក​រដ្ឋមន្រ្តី អះអាង​ថា បើ​ទោះបី​ជាគ្មាន​សាលា​ដើម្បី​បង្រៀន​អ្នក​នាំពាក្យ​ក៏​ពិតមែន​ ប៉ុន្តែ​អ្នក​នាំពាក្យ​ត្រូវបាន​ជ្រើសរើស​ចេញពី​សាលា​បណ្ដុះ​បណ្ដាល​សារ​ព័ត៌មាន (DMC)។

លោក ខៀវ កាញារីទ្ធ ថ្លែងនាពេលកន្លងមក

លោក​ ខៀវ កាញារីទ្ធ ចង់​ឲ្យមាន​ពិធី​ជួបជុំ​អ្នក​សារព័ត៌មាន និង​អ្នក​នាំពាក្យ​តាម​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ ដោយ​ក្រុម​អ្នក​ទាំងពីរ​ប្រភេទ​នេះ គឺមាន​សារៈសំខាន់​ដូចគ្នា ហើយ​ត្រូវ​ស្វែង​យល់​ពីគ្នា​ទៅវិញ​ទៅមក និង​ស្នើឲ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​ កុំ​ផ្ចាញ់ផ្ចាល​អ្នក​នាំពាក្យ។ លោក​ថា ​អ្នក​សារព័ត៌មាន និង​អ្នក​នាំពាក្យ​ប្រៀប​ដូច​ផ្នែក​សំខាន់​នៅក្នុង​រាងកាយ​តែមួយ មិនអាច​បាត់មួយ​បាន​នោះទេ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;