ក្រុម​របស់ CV11 ធារី និង សុខ​ផេង នៅ​ជើង​ទី​១​លីគ​កំពូល​ម៉ាឡេស៊ី​ ជួប​គ្នា​ថ្ងៃ​ណា​ខ្លះ​?

  • 2018-01-13 02:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លីគ​កំពូល​ម៉ាឡេស៊ី (Liga Super Malaysia) បាន​បង្ហាញ​កាលវិភាគ​ប្រកួត​ចំនួន ១២​សប្ដាហ៍ (ពាក់​កណ្ដាល​រដូវកាល) សម្រាប់​រដូវកាល ២០១៨ កាល​ពី​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ​២០១៨ កន្លងទៅ​។

ក្នុង​នោះ ក្លឹប Pahang FA របស់ ចាន់ វឌ្ឍនាកា, PKNP FC របស់ កែវ សុខ​ផេង និង Terengganu FC របស់ ធារី ចន្ថាប៊ីន នឹង​ត្រូវ​ប៉ះ​គ្នា​តាម​កាលបរិច្ឆេទ​ខាងក្រោម៖

PKNP FC ប៉ះ Terengganu FC នៅ​ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០១៨

Pahang FA ប៉ះ PKNP FC នៅថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៨

Terengganu FC ប៉ះ Pahang FA នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨

សូម​បញ្ជាក់​ថា លីគ​កំពូល​ម៉ាឡេស៊ី ជើង​ទី១ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី៥ ខែ​ឧសភា។ ចំពោះ​ជើង​ទី​២ ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី១២ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៨៕

កាលវិភាគប្រកួត ជើងទី១ លីគកំពូលម៉ាឡេស៊ី

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;