ក្រុម​របស់​កម្ពុជា​ បាន​ជើងឯក​រង ក្នុង​ពាន​រង្វាន់​កីឡា E-Sport អន្តរជាតិ MATIC 2018

  • 2018-01-14 23:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Never Care របស់​កម្ពុជា បាន​ទទួល​ចំណាត់ថ្នាក់​លេខ២ ក្នុង​ពាន​រង្វាន់ MATIC 2018 នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បន្ទាប់​ពីចាញ់​ក្រុម Syne Gaming របស់​ម៉ាឡេស៊ី ដោយ​លទ្ធផល ២-០។

នៅ​ក្នុង​ការ​ប្រកួត​ Map ទី១ ក្រុម​ទាំងពីរ​បាន​ទទួល​លទ្ធផល​យ៉ាងប្រផុតប្រផើយ​ ពោល​គឺ Never Care បាននាំមុខ ៤-២ មុនពេល​ក្រុម Syne Gaming វាយបក​យក​ឈ្នះ ៥-៤ ដើម្បី​ទទួល​បាន​ពិន្ទុ​នាំមុខ ១-០។ ឈាន​ដល់ Map ទី២ Syne Gaming នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន ដោយអាច​យក​ឈ្នះក្រុមជើងឯកចាស់ Never Care ដោយ​លទ្ធផល ៥-២។

ក្រុម Never Care ថត​ជាមួយ​លោក លន់ សាមឌី (ទី៤ រាប់ពីឆ្វេង) អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​
លទ្ធផលនេះ ធ្វើ​ឲ្យ Syne Gaming ក្លាយជា​ជើងឯក MATIC 2018 បាន​ទទួល​ប្រាក់​រង្វាន់ ១៥០០០ដុល្លារ រួម​ជាមួយ​ពាន​ ១ ខណៈ Never Care បាន​ប្រាក់​រង្វាន់ ៧០០០ដុល្លារ។ ចំណាត់ថ្នាក់​លេខ៣ បាន​ទៅ​ក្រុម Suicide របស់​ម៉ាឡេស៊ី បាន​ប្រាក់​រង្វាន់ ៤០០០ដុល្លារ ឯ​ក្រុម​លេខ៤ បាន​ទៅ​ក្រុម​សិង្ហបុរី EDP ROG ទទួល​ប្រាក់​រង្វាន់ ២៥០០ដុល្លារ៕

អត្ថបទ៖ សុខ សុវត្ថិ

;