Ford គ្រោងចេញរថយន្តអគ្គិសនីឲ្យបាន ៤០ម៉ូដែល ត្រឹមឆ្នាំ២០២២ខាងមុខ
- 2018-01-15 02:07:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford គ្រោងចេញរថយន្តអគ្គិសនីឲ្យបាន ៤០ម៉ូដែល ត្រឹមឆ្នាំ២០២២ខាងមុខ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Ford Motor Co នឹងបង្កើនគម្រោងវិនិយោគទុនលើរថយន្តអគ្គិសនីឲ្យដល់ ១១ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២២ខាងមុខ។ បន្ថែមពីនេះ Ford ក៏គ្រោងនឹងបង្កើតរថយន្តប្រភេទ Hybrid និងអគ្គិសនីពេញលេញឲ្យបានចំនួន ៤០ម៉ូដែលផងដែរ។
ការអះអាងដូច្នេះ គឺយោងតាមប្រសាសន៍របស់លោក Bill Ford ប្រធានក្រុមហ៊ុន Ford Motor Co កាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ ក្នុងកម្មវិធីពិព័រណ៍រថយន្ត Detroit Auto Show។
នេះមិនមែនជាលើកដំបូងឡើយដែល Ford ធ្លាប់ប្រកាសអំពីគម្រោងរថយន្តអគ្គិសនី។ កាលពីលើកមុន Ford ធ្លាប់បញ្ជាក់ថា គម្រោងរថយន្តអគ្គិសនីរបស់ខ្លួននឹងឡើងដល់ ៤,៥ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២០ ដោយរាប់បញ្ចូលទាំងថ្លៃចំណាយទៅលើគម្រោងអភិវឌ្ឍន៍ស្ថាបត្យកម្មរថយន្តអគ្គិសនីផងដែរ។ នៅឆ្នាំ២០១៦ ផ្នែកវិស្វកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ Ford បានចាយអស់ថវិកាប្រមាណជា ៧,៣ពាន់លានដុល្លារ កើនឡើង ៦០០លានដុល្លារ បើធៀបនឹងឆ្នាំ២០១៥៕