រស់ សំអឿន ចាក​ចេញ​ពី​បឹងកេត ទៅ​ក្រុម​ជើងឯក​លីគ​ទី២ រដូវ​កាល​មុន

  • 2018-01-15 02:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ការពារ រស់ សំអឿន បាន​សម្រេច​ផ្លាស់​ទៅ​កាន់​ក្រុមបាល់ទាត់​វិសាខា ដែល​ជា​ជើងឯក​លីគ​លំដាប់​ទី២​រដូវ​កាល​២០១៧ ។ នេះ​ជា​ការ​បញ្ជាក់​របស់​ក្លឹប​បឹងកេត កាលពី​យប់មិញ​។

ការ​ចាកចេញ​របស់​កីឡាករ​រូប​នេះ គឺ​បន្ទាប់​ពី​សុពលភាព​នៃ​កិច្ច​សន្យា​រវាង​កីឡាករ និង​ក្លឹប បាន​បញ្ចប់។

រស់ សំអឿន បាន​ផ្ទេរ​ពី​ក្លឹប​ឆ្លាម​សមុទ្រ ទៅ​បឹង​កេត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ និង​ជួយ​ឲ្យ​ក្លឹប​ក្លាយជា​ជើងឯក​លីគ​កំពូល ២​លើក នៅ​រដូវ​កាល ២០១៦ និង ២០១៧ ព្រម​ទាំង​ឈ្នះ​ពាន​រង្វាន់ CNCC Cup 2017​ ផងដែរ​។

រស់ សំអឿន (រូបភាព៖ Boeung Ket's Facebook Page)

សូម​បញ្ជាក់​ថា វិសាខា ជា​ក្លឹប​បាល់ទាត់​ដែល​ជា​ក្រុម​ថ្មី​ដែល​ទើប​ឡើង​មក​ប្រកួត​ប្រជែង​ជាមួយ​ ១១ក្រុម​ផ្សេង​ទៀត​នៅ​ក្នុង​លីគ​កំពូល រដូវ​កាល​២០១៨ ​ខាងមុខ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;