អគ្គិភ័យ​កើតឡើង​បន្តបន្ទាប់​គ្នា ២ករណី នៅ​រាជធានី​ភ្នំពេញ​ថ្ងៃនេះ

  • 2018-01-15 13:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិភ័យ​បាន​កើត​ឡើង ២ករណី នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ​២០១៨ នេះ។

ករណី​ទី១ វេលាម៉ោង ២:២០នាទី​រសៀល អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ផ្លូវ​លេខ ១៩ កែង ១១៨ ក្នុង​សង្កាត់​ផ្សារចាស់ ខណ្ឌដូនពេញ។ អគ្គិភ័យ​នេះ បណ្ដាល​ឲ្យ​កុមារ​ ២នាក់ រង​របួស គឺ​ក្មេង​ប្រុស​អាយុ ៤ឆ្នាំ និង​ក្មេង​ស្រី​ អាយុ ៥ឆ្នាំ។ មូលហេតុ​ គឺ​បណ្ដាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី។ អគ្គិភ័យ​បាន​រលត់​ទៅវិញ​នា​ម៉ោង ២:៤៥នាទី ក្រោយ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ៥រថយន្ត។ យ៉ាងណាក្ដី ផ្ទះ​មួយ​ខ្នង​បាន​ឆេះ​អស់​ទាំង​ស្រុង។

ករណី​ទី២ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅ​ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទល់មុខ​ផ្សារហេង លី ក្រោយផ្ទះ​សំណាក់​អង្គរមាស វេលា​ម៉ោង​ប្រមាណ​ជាង ៦ល្ងាច។ អគ្គិភ័យ​បាន​រលត់​ទៅ​វិញ​ នា​ម៉ោងជាង ៧យប់ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​មូលហេតុ និង​ទំហំ​នៃ​ការ​ខូចខាត​នោះ​ទេ។ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង ផ្ទះតូចៗ​ជាង ១០ខ្នង ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​អគ្គិភ័យ​នេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;