Giggs ដាក់គោលដៅរួចរាល់ ក្រោយក្លាយជាគ្រូបង្វឹកជម្រើសជាតិវែល
- 2018-01-16 03:19:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Giggs ដាក់គោលដៅរួចរាល់ ក្រោយក្លាយជាគ្រូបង្វឹកជម្រើសជាតិវែល
ចន្លោះមិនឃើញ
បន្ទាប់ពីក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិវែល កាលពីម្សិលមិញ វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Ryan Giggs បានដាក់គោលដៅក្នុងការដឹកនាំវែល ឲ្យឡើងទៅលេងព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០២០ (2020 European Championship)។
បុរសជនជាតិវែលរូបនេះ ត្រូវបានតែងតាំងជំនួសលោក Chris Coleman ដែលមានសញ្ជាតិវែលដូចគ្នា។ Coleman មិនអាចជួយវែលឡើងទៅលេងនៅព្រឹត្តិការណ៍ World Cup ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះឡើយ។
Giggs ដែលមានវ័យ៤៤ឆ្នាំ នឹងដឹកនាំវែលក្នុងប្រកួតដំបូង ប៉ះក្រុមចិន នៅពានរង្វាន់ 2018 China Cup នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។ លោកនឹងដឹកនាំជាលើកដំបូង បន្ទាប់ពីត្រូវបានឲ្យដឹកនាំក្រុម Man Utd ជាបណ្ដោះអាសន្ន ចំនួន ៤ប្រកួត កាលពីចុងរដូវកាល ២០១៣-១៤។
គួរបញ្ជាក់ថា Giggs ត្រូវផ្ដល់កុងត្រាជាគ្រូបង្វឹកក្រុមជម្រើសជាតិវែល ដែលមានសុពលភាពដល់ឆ្នាំ២០២២។ ហើយលោកក៏ធ្លាប់លេងឲ្យជម្រើសជាតិវែល ចំនួន ៦៤លើកផងដែរ ដោយគិតចាប់ពីឆ្នាំ១៩៩១ ដល់ ២០០៧៕