ច្រឹង ពលរដ្ឋ ស្ថិតក្នុងដំណាក់កាលចរចាដើម្បីផ្ទេរទៅកាន់ក្លឹបអ្នកមាន
- 2018-01-17 04:17:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រឹង ពលរដ្ឋ ស្ថិតក្នុងដំណាក់កាលចរចាដើម្បីផ្ទេរទៅកាន់ក្លឹបអ្នកមាន
ចន្លោះមិនឃើញ
ក្លឹបអ្នកមានក្នុងស្រុកចំនួនពីរ កំពុងតែចង់បានខ្សែបម្រើ ច្រឹង ពលរដ្ឋ របស់ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ហើយបច្ចុប្បន្ន ក្លឹបកំពុងធ្វើការចរចាគ្នានៅឡើយទេ។ នេះជាការបញ្ជាក់របស់លោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លឹបក្រសួងការពារជាតិ កាលពីពេលថ្មីៗកន្លងទៅ។
លោក ខូវ ឆាយ ក៏បានឲ្យដឹងផងដែរថា លោកមិនទាន់អាចបង្ហាញឈ្មោះក្លឹបទាំងពីរបានឡើយ។ កន្លងមក មានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា ច្រឹង ពលរដ្ឋ នឹងផ្លាស់ទៅកាន់ក្លឹប វិសាខា ដែលទើបតែឡើងពីលីគលំដាប់ទី២ មកកាន់លីគកំពូល នៅរដូវកាល ២០១៨ ខាងមុខនេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ច្រឹង ពលរដ្ឋ កំពុងស្ថិតក្នុងស្ថានភាពរបួស ហើយមិនបានបង្ហាញខ្លួនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្ដើមពានរង្វាន់លីគកំពូល ជាមួយក្រសួងការពារជាតិនោះទេ កាលពីចុងខែធ្នូ កន្លងទៅ៕