សមាជិក​ Real Madrid មិន​ទាន់​មាន​ឈ្មោះ​ក្នុង​បញ្ជី Top 200 ដណ្ដើម​ស្បែក​ជើង​មាស​ឡើយ

  • 2018-01-17 08:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាង​ពាក់​កណ្ដាល​រដូវកាល ២០១៧-១៨ មិន​ទាន់​មាន​កីឡាករ​របស់​ក្លឹប Real Madrid ណា​ម្នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី Top 200 បេក្ខភាព​ដណ្ដើម​ស្បែក​ជើង​មាស​ប្រចាំ​ទ្វីប​អឺរ៉ុប នៅ​ឡើយ​ទេ។

Cristiano Ronaldo, Isco, Marco Asensio និង Gareth Bale គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​របស់​ក្រុម​អធិរាជ​ស នៅ​រដូវ​កាល​នេះ។ កីឡាករ​ទាំង៤ ទើប​តែ រក​បាន​ម្នាក់ ៤​គ្រាប់​ប៉ុណ្ណោះ ខណៈ​អ្នក​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន នៅ​ទ្វីប​អឺរ៉ុប គឺ Harry Kane របស់ Spurs និង Ciro Immobiler របស់ Lazio ដែល​មាន ២០​គ្រាប់​ស្មើ​គ្នា។

Edinson Cavani, Mauro Icardi និង Mohamed Salah ឈរ​នៅ​លេខ​រៀង​បន្ទាប់ ស្រប​ពេល​ដែល Lionel Messi ឈរ​នៅ​លេខ​រៀង​ទី៦ មាន ១៧​គ្រាប់ និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​នៅ​ក្របខ័ណ្ឌ La Liga ក្នុង​រដូវ​កាល​នេះ។

ប្រភព៖ Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;