Neymar ស៊ុត៤គ្រាប់ ឯCavani តាមស្មើកំណត់ត្រា Zlatan ពេល PSG លត់ Dijon ៨-០
- 2018-01-18 01:24:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar ស៊ុត៤គ្រាប់ ឯCavani តាមស្មើកំណត់ត្រា Zlatan ពេល PSG លត់ Dijon ៨-០
ចន្លោះមិនឃើញ
Neymar បានរកបានចំនួន ៤គ្រាប់ ស្របពេលដែល Edinson Cavani រកបាន១គ្រាប់តាមស្មើកំណត់ត្រា ១៥៦គ្រាប់របស់ Zlatan Ibrahimovic ក្នុងការប្រកួតដែលក្រុមយក្សបារាំង PSG បំបាក់ Dijon យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៨-០ យប់មិញ ក្របខ័ណ្ឌ Ligue 1 សប្ដាហ៍ទី២១។
Neymar រកគ្រាប់បាននៅនាទី ៤២, ៤៧, ៧៣ និង ៨៣ (ប៉េណាល់ទី)។ ចំណែក Cavani រកបាន ១គ្រាប់ នៅនាទី២១។ ៣គ្រាប់ទៀត ធ្វើបានពី Angel Di Maria (២គ្រាប់) និង Kylian Mbappe ។
Cavani បានក្លាយជាខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ PSG ស្មើ Zlatan Ibrahimovic ដែលបានផ្ទេរទៅកាន់ក្លឹប Manchester United កាលពីរដូវកាលមុន។
លទ្ធផលខាងលើ មានន័យថា PSG បានបន្តនាំមុខនៅលើកំពូលតារាង ដោយមាន ៥៦ពិន្ទុ លើសក្រុមលេខ២ Lyon ចំនួន ១១ពិន្ទុ៕