គណៈកម្មការបុណ្យសពលោកកែម ឡី ៣រូប ត្រូវតុលាការចោទប្រកាន់
- 2018-01-18 15:05:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណៈកម្មការបុណ្យសពលោកកែម ឡី ៣រូប ត្រូវតុលាការចោទប្រកាន់
ចន្លោះមិនឃើញ
ព្រះតេជគុណប៊ុត ប៊ុនតិញ លោកប៉ា ងួនទៀង និងលោកមឿន តុលា ត្រូវបានលោកគុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ រំលោភទំនុកចិត្ត ជុំវិញសំណុំរឿងកេងបន្លំបច្ច័យបុណ្យសពលោកកែម ឡី។ ការចោទប្រកាន់នេះ ធ្វើឡើងកាលពីថ្ងៃទី ១៤ ខែមករា ហើយដែលដីកានេះ ធ្លាក់ដល់ដៃអ្នកកាសែតនៅថ្ងៃនេះ។
ការចោទប្រកាន់ព្រះតេជគុណប៊ុត ប៊ុនតិញស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ លោកប៉ា ងួនទៀងនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សាព្វផ្សាយឯករាជ្យ និងលោកមឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ នេះ ធ្វើឡើងតបតាមបណ្ដឹងរបស់លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដោយបានចោទប្រកាន់បុគ្គលទាំង៣អង្គ និងអ្នក ថាបានកិបកេងបច្ច័យបុណ្យសពលោកកែម ឡី។
សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ លោកពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា បានប្តឹងអ្នកទាំង៣អង្គ និងនាក់ ដោយស្នើឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញស៊ើបអង្កេតលើគណៈកម្មការនេះ ចំពោះថវិកាដែលបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសចូលបុណ្យសពលោកកែម ឡី៕