FIFA Ranking៖ កម្ពុជា ឡើង១ចំណាត់ថ្នាក់ ឈរលើសិង្ហបុរី និងម៉ាឡេស៊ី
- 2018-01-19 03:06:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FIFA Ranking៖ កម្ពុជា ឡើង១ចំណាត់ថ្នាក់ ឈរលើសិង្ហបុរី និងម៉ាឡេស៊ី
ចន្លោះមិនឃើញ
ចំណាត់ថ្នាក់របស់ FIFA ដែលបានធ្វើកំណែប្រែចុងក្រោយបំផុតនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ បង្ហាញថា កម្ពុជា បានឡើង១ចំណាត់ថ្នាក់ ពោលគឺស្ថិតនៅលេខរៀងទី១៧២ ក្នុងចំណោម ២០៦ក្រុម។
ក្នុងតំបន់អាស៊ីអាគ្នេយ៍ លេខរៀងរបស់កម្ពុជា គឺឈរលើក្រុមចំនួន ៥ រួមមាន សិង្ហបុរី (លេខ ១៧៣) ម៉ាឡេស៊ី (១៧៥) ឡាវ (១៨៣) ព្រុយណេ (១៩០) និងទីម័រខាងកើត (១៩១)។
ចំណែកក្រុមវៀតណាម ស្ថិតនៅលេខរៀង ១១២ (ល្អជាងគេនៅក្នុងតំបន់នេះ) បន្ទាប់មកគឺ ហ្វីលីពីន (១២៣) ថៃ (១២៩) មីយ៉ាន់ម៉ា (១៤០) និងឥណ្ឌូណេស៊ី (១៦០)៕