Xiaomi ត្រៀម​បង្កើត​ការិយាល័យ​តំណាង​លក់​ផ្លូវការ​នៅ​ប្រទេស​ថៃ

  • 2018-01-22 07:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ចិន Xiaomi មាន​គម្រោង​ចង់​បង្កើត​ការិយាល័យ​តំណាង​ផ្លូវការ​មួយ នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​អំឡុង​ត្រីមាស​ទី១ នា​ដើម​ឆ្នាំ​២០១៨ នេះ។

Xiaomi នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​ថៃ ដើម្បី​ដាក់​លក់​ស្មាតហ្វូន​ម៉ូដែល​កំពូលៗ។ ក្រៅ​ពី​នេះ Xiaomi ក៏​នឹង​គ្រោង​បង្កើត​ហាង​តំណាង​ចែកចាយ​ជាង ១៩០​កន្លែង​ផង​ដែរ នៅ​ពាស​ពេញ​ប្រទេស​ថៃ។

លោក John Chen នាយក​ផ្នែក​លក់​តំបន់​អាស៊ី​អាគ្នេយ៍​របស់ Xiaomi បាន​អះអាង​ថា គម្រោង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​សម្លឹង​ឃើញ​ថា ថៃ​កំពុង​មាន​សក្ដានុពល​លូតលាស់​ខ្ពស់ ក្រោយ Xiaomi បាន​បោះ​ជំហាន​ចូល​ទីផ្សារ​ថៃ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧​កន្លង​ទៅ៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;