Android 8.1 ថែមមុខងារថ្មី អាចដឹងពីល្បឿន Wi-Fi
- 2018-01-23 04:59:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Android 8.1 ថែមមុខងារថ្មី អាចដឹងពីល្បឿន Wi-Fi
ចន្លោះមិនឃើញ
ក្នុងកំណែអាប់ដេតថ្មីសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 8.1 នឹងមានការបន្ថែមនូវមុខងារពិសេសមួយ សម្រាប់ការភ្ជាប់អ៊ីនធឺណិតជាមួយនឹង Wi-Fi។
មុខងារថ្មីនេះ អាចប្រាប់អ្នកឲ្យដឹងពីល្បឿនរបស់ Wi-Fi មុននឹងធ្វើការភ្ជាប់ជាមួយ។ កម្រិតនៃល្បឿន Wi-Fi ដែលត្រូវបែងចែកក្នុង Android 8.1 មានដូចជា Very Fast (ល្បឿនចាប់ 20Mbps ឡើង), Fast (5-20Mbps), OK (1-5Mbps) និង Slow (0-1Mbps)។
ការដាក់មុខងារថ្មីនេះ អាចជួយសម្រួល និងបង្កើតភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ក្នុងការដឹងថា Wi-Fi មួយណាល្អ ហើយលឿនសម្រាប់ការប្រើអ៊ីនធឺណិត។ យ៉ាងណាមិញ អ្វីដែលគួរឲ្យសោកស្ដាយ មុខងារនេះប្រើបានតែលើ Wi-Fi សាធារណៈប៉ុណ្ណោះ ឯ Wi-Fi ដែលមានជាប់លេខសម្ងាត់ (Password) មិនអាចដឹងពីកម្រិតល្បឿនឡើយ៕