ទីតាំងផលិតប៊ីចេងក្លែងក្លាយ ៣កន្លែងនៅភ្នំពេញ ត្រូវបានបង្រ្កាប
- 2018-01-23 12:49:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីតាំងផលិតប៊ីចេងក្លែងក្លាយ ៣កន្លែងនៅភ្នំពេញ ត្រូវបានបង្រ្កាប
ចន្លោះមិនឃើញ
ទីតាំងផលិតប៊ីចេងសញ្ញារួបវែកក្លែងក្លាយ ចំនួន ៣កន្លែង ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បង្ក្រាបកាលពីថ្ងៃទី២២ មករា និងថ្ងៃទី២៣ ខែមករានេះ។
ការចុះបង្ក្រាបនេះ ដឹកនាំដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច។ ប្រតិបត្តិការនេះ គឺបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនប៊ីចេងនៅថៃឈ្មោះ Thai Fermentation Industry Co., Ltd. បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចកម្ពុជា ពីការក្លែងម៉ាកប៊ីចេងរូបវែក។
ទីតាំងវេចខ្ចប់ ស្តុក និងចែកចាយប៊ីចេងក្លែងក្លាយសញ្ញារូបវែក ដែលសមត្ថកិច្ចចុះបង្ក្រាប រួមមាន៖
ទីតាំងទី២ ស្ថិតនៅចំណុចផ្ទះ១៤B ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ សមត្ថកិច្ចដកហូតប៊ីចេងក្លែងក្លាយចំនួន៨០០កញ្ចប់តូច ស្មើនឹង ២៧៥គីឡូក្រាម និងសំបកខ្ចប់មួយចំនួនទៀត។
ទីតាំងទី៣ ស្ថិតនៅផ្ទះ១០ ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
វត្ថុតាងទាំងអស់ដែលសមត្ថកិច្ចបានរកឃើញ ត្រូវបានដកហូតយកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ច។ ចំណែកម្ចាស់ទីតាំង ត្រូវបាននាំទៅនាយកដ្ឋានដូចគ្នា ដើម្បីបន្តនីតិវិធី និងចាត់វិធានការតាមច្បាប់៕