ការ​នាំចេញ​កៅស៊ូ​របស់​កម្ពុជា មាន​ការ​កើនឡើង

  • 2018-01-24 02:54:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល ១២​ខែ នៃឆ្នាំ​២០១៧ ការ​នាំចេញ​កៅស៊ូ​របស់​កម្ពុជា មាន​ចំនួន​ជាង ១៨,៨៨​ម៉ឺន​តោន កើនឡើង​ចំនួន ៤,៣៧​ម៉ឺន​តោន ស្មើនឹង ៣០% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៦។ នេះ​បើតាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កៅស៊ូ ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ។

តម្លៃ​លក់​ជ័រ​កៅស៊ូ​មធ្យម​ក្នុង​រយៈពេល ១២ខែ​នេះគឺ ១៥៨៦​ដុល្លារ​ក្នុង១​តោន កើនឡើង ៣០៣​ដុល្លារ ស្មើនឹង ២៤%។

បើតាម​របាយការណ៍​នេះ ឲ្យដឹង​ថា បរិមាណ​ផលិតផល​កៅស៊ូ​សម្រេច​បាន​ក្នុងរយៈពេល ១២​ខែ នៃឆ្នាំ​២០១៧ គឺមាន​ចំនួន ១៩,៣២ម៉ឺន​តោន កើនឡើង ៤,៨​ម៉ឺនតោន ស្មើនឹង ៣៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ទៅនឹង​ឆ្នាំ​មុន។

កម្ពុជា មាន​ផ្ទៃដី​ដាំ​កៅស៊ូ សរុប​ប្រមាណ ៤៣,៦៣ម៉ឺន​ហិចតា ក្នុង​នោះ​ផ្ទៃដី​ចៀរជ័រ មាន​ចំនួន ១៧,០២​ម៉ឺន​ហិចតា​ស្មើនឹង ៣៩,០១% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ២៦,៦១ម៉ឺន​ហិចតា ស្មើនឹង ៦០,៩៨%៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;