កាំកុងត្រូល ចាប់បានបង្គាចាក់ចាហួយ នៅផ្សារធំថ្មី
- 2018-01-24 07:20:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាំកុងត្រូល ចាប់បានបង្គាចាក់ចាហួយ នៅផ្សារធំថ្មី
ចន្លោះមិនឃើញ
មន្រ្ដីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារធំថ្មី រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទំនិញមួយចំនួន នៅក្នុងផ្សារធំថ្មី កាលពីថ្ងៃចន្ទ ទី២២ មករាកន្លងទៅ។
មន្រ្ដីជំនាញ បានយកសំណាកគំរូ នៃបន្លែស្រស់ ផ្លែឈើស្រស់ គ្រឿងសមុទ្រ ជ្រក់គ្រប់មុខ និងគុយទាវសរសៃតូចគុយទាវសរសៃធំ មីលឿងស្រស់ ទៅពិសោធន៍រកសារធាតុគីមីហាមឃាត់ នៅក្នុងរថយន្តមន្ទីរពិសោធន៍ចល័ត របស់កាំកុងត្រូល។ ជាលទ្ធផល គេបានរកឃើញថា បង្គាស្រស់ចំនួន ៨គីឡូក្រាម មានដាក់បន្ថែមចាហួយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
បង្គាទាំងនោះ ត្រូវបាននាំចូលពីវៀតណាម តាមច្រកព្រែកចាក ខេត្តកំពត។ ក្រោយរកឃើញ មន្រ្ដីជំនាញ បានយកទៅកម្ទេចចោល។
ក្រៅពីនេះ កាំកុងត្រូល ក៏រកឃើញថា ផ្កាគូឆាយ ចំំនួន ៥គីឡូក្រាម មានសំណល់ថ្នាំសម្លាប់សត្វល្អិត និងត្រូវបានយកទៅកម្ទេចចោលដូចគ្នាផងដែរ៕