អាជ្ញាធរ គ្រោងដាំដើមឈើនៅភ្នំពេញ ដើម្បីបញ្ចេញអុកស៊ីសែន សម្រាប់មនុស្ស
- 2018-01-26 10:01:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរ គ្រោងដាំដើមឈើនៅភ្នំពេញ ដើម្បីបញ្ចេញអុកស៊ីសែន សម្រាប់មនុស្ស
ចន្លោះមិនឃើញ
រដ្ឋបាលររាជធានីភ្នំពេញ មានគម្រោងដាំដើមឈើ ឲ្យបានច្រើននៅក្នុងរាជធានី ដោយសារដើមឈើបានបញ្ចេញឧស្ម័នអុកស៊ីហ្សែនសម្រាប់មនុស្សជារៀងរាល់ថ្ងៃ។
នៅព្រឹកថ្ងៃសុក្រទី២៦ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការរៀបចំ Master Plan ដាំដើមឈើក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យគម្រោងនេះទទួលបានផ្លែផ្កា។
លោកអភិបាល លើកឡើងថា ការដាំដើមឈើក្នុងទីក្រុង គឺជាការលើកកម្ពស់សោភ័ណភាពទីក្រុងផង និងជាការរួមចំណែកកាត់បន្ថយការបំពុលបរិស្ថានដែលកើតចេញពីយានជំនិះប្រចាំថ្ងៃផង ដូច្នេះទាំងការងារបច្ចេកទេស និងការដាំដើមឈើត្រូវដាំនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងការដាំកូនឈើនេះដែរ លោកឃួង ស្រេង ក៏បានជំរុញឲ្យមានការដាំព្រៃលិចទឹកនៅបឹងតាមោក ចំនួន៥០០ហិចតាផងដែរ ដើម្បីរក្សាជាបឹងបៃតងនិងកាត់បន្ថយជាតិពុលនៅក្នុងបឹង។ គម្រោងនេះជាជំហានដំបូង គឺចាប់ផ្តើមដាំត្រឹមតែ ១០០ហិចតាសិន នារដូវប្រាំងនេះ៕