Mark Zuckerberg បញ្ជាក់ថា Facebook នឹងពង្រឹងព័ត៌មានក្នុងស្រុក
- 2018-01-30 04:31:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mark Zuckerberg បញ្ជាក់ថា Facebook នឹងពង្រឹងព័ត៌មានក្នុងស្រុក
ចន្លោះមិនឃើញ
លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បានធ្វើការលាតត្រដាងជាផ្លូវការនូវគម្រោងពង្រឹងលើផ្នែកព័ត៌មានក្នុងស្រុក នៅក្នុងកំណែ Update ចុងក្រោយ។ កំណែ Update ថ្មីនេះ នឹងចេញជាផ្លូវការនៅសហរដ្ឋអាមេរិក ហើយនឹងមានជាបន្តបន្ទាប់នៅបណ្ដាប្រទេសផ្សេងៗទៀត នៅក្នុងឆ្នាំ២០១៨។
Facebook បានធ្វើការផ្លាស់ប្ដូរជាច្រើននៅលើវេបសាយរបស់ខ្លួន ក្រោយទទួលការរិះគន់ចំពោះការចែកចាញនូវព័ត៌មានក្លែងក្លាយ ក្នុងនោះ ក៏បានជះឥទ្ធិពលដល់ការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ២០១៦ និងបង្កការភាន់ច្រឡំលើបញ្ហានយោបាយនៅបណ្ដាប្រទេសផ្សេងៗ។
ថ្មីៗនេះ Facebook ទើបតែធ្វើការកែសម្រួលនៅលើមុខងារ News Feed ដើម្បីផ្ដោតលើការចែករំលែករបស់មិត្តភ័ក្ដិ និងក្រុមគ្រួសារវិញ។ ក្នុងនោះ ក្រុមហ៊ុនដដែល ក៏បានកាត់បន្ថយចំពោះការបង្ហោះព័ត៌មានផ្សេងៗ ដែលមិនបានបង់ប្រាក់ផ្សព្វផ្សាយឲ្យ Facebook ផងដែរ៕