ស្វាយរៀង តែងតាំងគ្រូបរទេសថ្មី ដែលធ្លាប់ធ្វើការនៅអៀរឡង់ និងអាមេរិក
- 2018-01-30 07:57:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាយរៀង តែងតាំងគ្រូបរទេសថ្មី ដែលធ្លាប់ធ្វើការនៅអៀរឡង់ និងអាមេរិក
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានតែងតាំងគ្រូបង្វឹកថ្មីជាជនជាតិអៀរឡង់សម្រាប់រដូវកាលថ្មីដើម្បីជំនួសលោក សុំ វ៉ាន់ដេត ដែលត្រូវបានក្លឹបមួយនេះឧបត្ថម្ភគាំទ្រឲ្យទៅរៀនយកសញ្ញាប័ត្រកម្រិត A-License។ លោក Conor Nestor ធ្លាប់ធ្វើការជាមួយសហព័ន្ធកីឡាបាល់ទាត់ប្រទេសអៀរឡង់រយៈពេល១០ឆ្នាំ និងធ្វើការងារបាល់ទាត់ជាច្រើនឆ្នាំទៀតនៅសហរដ្ឋអាមេរិក។
លោក Conor Nestor បានមកប្រទេសកម្ពុជាកាលពីខែតុលា ឆ្នាំ២០១៧ ដើម្បីស្វែងយល់ពីបាល់ទាត់កម្ពុជា មុនពេលទទួលយកភារកិច្ចដឹកនាំក្លឹបព្រះខ័នរាជស្វាយរៀង។ លោកត្រូវបានតែងតាំងជាគ្រូបង្គោលរយៈពេលកុងត្រា១រដូវកាល។