លោក កឹម សុខា នឹងត្រូវគេបញ្ជូនមកភ្នំពេញនៅថ្ងៃស្អែក
- ពុធ, 31 មករា 2018 08:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក កឹម សុខា នឹងត្រូវគេបញ្ជូនមកភ្នំពេញនៅថ្ងៃស្អែក
ចន្លោះមិនឃើញ
លោក កឹម សុខា នឹងមកដល់សាលាឧទ្ធរណ៍ក្រុងភ្នំពេញ នាម៉ោង៨ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ស្អែកនេះ ដើម្បីចូលរួមសវនាការលើបណ្តឹងសុំនៅក្រៅឃុំ។ នេះបើតាម សំណេរនៅលើ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា សវនាការនៅថ្ងៃស្អែកនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមមេធាវីលោក កឹម សុខា ដែលបានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី ១៨ មករា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញច្រានចោលពាក្យបណ្ដឹងសុំឲ្យលោក កឹម សុខា បាននៅក្រៅឃុំ។
ដូចគ្នានេះដែរ ដោយដកស្រង់សម្តីរបស់មន្ត្រីសាលាឧទ្ធរណ៍ សារព័ត៌មានដើមអម្ពិល បានឲ្យដឹងថា លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នឹងត្រូវបញ្ជូនមក សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១ ថ្ងៃកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ ដើម្បីចូលរួមសវនាការលើបណ្តឹង សុំនៅក្រៅឃុំ។
បន្ទាប់មក លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស “ក្បត់ជាតិ”៕