កម្ពុជា នឹងមានច្បាប់សម្រាប់កីឡាស៊ីហ្គេម ដែលខ្លួនត្រូវធ្វើជាម្ចាស់ផ្ទះ
- 2018-02-01 04:38:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា នឹងមានច្បាប់សម្រាប់កីឡាស៊ីហ្គេម ដែលខ្លួនត្រូវធ្វើជាម្ចាស់ផ្ទះ
ចន្លោះមិនឃើញ
ក្រោយមហាសន្និបាតបញ្ចប់អាណត្តិទី៦ និងបន្តអាណត្តិទី៧ នៅថ្ងៃទី១ ខែកុម្ភៈ នាពហុកីឡដ្ឋានមរតកតេជោ សេចក្ដីសម្រេចចំនួន២ និងអនុក្រឹត្យមួយរបស់រាជរដ្ឋាភិបាល ត្រូវបានប្រកាស ដើម្បីជាការត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
ការសម្រេចទាំងនោះគឺ ការតែងតាំងសមាសភាពដឹកនាំគណៈកម្មាធិការនិងលេខាធិការដ្ឋាន រៀបចំការប្រកួតកីឡាស៊ីហ្គេម ព្រមទាំងអនុក្រឹត្យ ស្ដីពីការរៀបចំ និងប្រព្រឹត្តិទៅនៃគណៈកម្មាធិការដដែល។
សូមបញ្ជាក់ថា សមាសភាពសំខាន់ៗនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម រួមមាន
សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន
លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអនុប្រធាន
លោកថោង ខុនជាអនុប្រធានអាចិន្ត្រៃយ៍, លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីជាអនុប្រធាន។
ចំណែក លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ចំនួន៣រូបទៀតគឺ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា លោក ប៉ូ រតនា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និង លោក ខៀវ ឆេន នាយករងខុទ្ទកាល័យសម្ដេចទៀ បាញ់។
ការរៀបចំព្រឹត្តិការណ៍នេះ នឹងមាន៖
គណៈកម្មការសន្តិសុខ និង សណ្ដាប់ធ្នាប់
គណៈកម្មការកីឡា និងបទប្បញ្ញត្តិ
គណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់
គណៈកម្មការហ្គេម(IT)
គណៈកម្មការទីលានប្រកួត
គណៈកម្មការវេជ្ជសាស្ត្រ និង ដូពីង
គណៈកម្មការអ្នកស្ម័គ្រចិត្ត
គណៈកម្មការវប្បធម៌ បរិស្ថាន និង អប់រំកីឡា
គណៈកម្មការស្នាក់នៅនិងហូបចុក
គណៈកម្មការផ្សព្វផ្សាយ និង ពត៌មាន
គណៈកម្មការទីផ្សារ និងចលនូបត្ថម្ភ
គណៈកម្មការដឹកជញ្ជូន
គណៈកម្មការពិធីការ
គណៈកម្មការពិធីបើក និង បិទ
លេខាធិការដ្ឋាន៕